សងសឹកគំនុំចាស់ ទាញដាវកាប់ពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់ ស្រាល

11/12/2014 0 Comments A+ a-

ភ្នំពេញ ៖ ជនរងគ្រោះពីរនាក់ប្តីប្រពន្ធ ត្រូវជនសង្ស័យពីរនាក់ បងប្អូនដេញវាយ និងកាប់បណ្តាល ឱ្យរង របួសធ្ងន់ស្រាល ព្រោះតែរឿងគុំនំចាស់ កន្លងមកហើយ  ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១០ ខែវិចិ្ឆកា ឆ្នាំ២០១៤ នៅចំណុចមុខផ្ទះលេខ២៤៣E0 ផ្លូវលេខ១០៣ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
សាក្សីឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានទៅរកទិញ ស៊ីឌី ម្តុំវត្តទួល សង្កែ ក៏បានជួបជាមួយជនសង្ស័យពីរនាក់ បងប្អូន ដែលជាសត្រូវនឹងគ្នា ជាង១០ឆ្នាំ ។ ខណៈជួបគ្នា នោះជនសង្ស័យ បានស្រែកឌឺ និងជេរប្រមាថដាក់បុរសរងគ្រោះ  ហើយជនរងគ្រោះ ក៏ យកដើរហួសទៅរកទិញ ម្ហូបនៅម្តុំផ្លូវរទេះភ្លើង ហើយក៏ត្រឡប់មកវិញ ខណៈធ្វើដំណើរមកដល់ចំណុចកើតហេតុ ក៏ត្រូវជនសង្ស័យពីរនាក់ បងប្អូនឌឺសំដីខ្លាំងៗ គ្រាន់តែនិយាយចប់ ជនសង្ស័យពីរនាក់ បងប្អូន បានទាញអូស ដំបង និងដាវ ដែកថែប ដេញវាយបុរសរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ដោយឃើញគេវាយបុរសជាប្តីឱ្យ របួសនោះស្រ្តីជាប្រពន្ធ ក៏បានចូលទៅជួយក៏ត្រូវជនសង្ស័យ កាប់ត្រូវដៃខាងស្តាំរងរបួស ។
សាក្សីបន្តទៀតថា បន្ទាប់ពីជនរងគ្រោះ ត្រូវជនសង្ស័យសម្រុកវាយនោះ ឪពុកម្តាយ បុរសរងគ្រោះបានចេញមកប្រតាយប្រតប់គ្នា ជាមួយបុរសសង្ស័យធ្វើឱ្យ បុរសសង្ស័យធ្លាក់ដាវ និងដំបងពីដៃហើយឆ្លៀត ពេលឪពុក និង ម្តាយជនរងគ្រោះរវល់មើលកូន ដែលកំពុងរងរបួស ជនសង្ស័យទាំងពីរនាក់ក៏រត់គេចខ្លួនតែម្តង  ។
គួរបញ្ជាក់ដែរថា ជនសង្ស័យជិះម៉ូតូហុងដាឌ្រីម សេ១២៥ ស៊េរី២០១៤ តែងធ្វើសកម្មភាពតាមរករឿង បុរសរងគ្រោះជាប់ ហើយជនសង្ស័យមានមុខ របរជួញដូរម៉ូតូ និង លក់ទូរស័ព្ទ ។ ចំណែកបុរសរងគ្រោះមានមុខរបរជាអ្នកលក់កាហ្វេ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅសង្រ្គោះនៅគ្លីនិកជន ដើម្បីជួយ សង្រ្គោះជីវិត ៕

______________

ផ្តល់សិទ្ទិដោយ៖dap-news