គណបក្ស​ប្រជាជន​កម្ពុជា ឆ្លើយតប​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ

11/13/2014 0 Comments A+ a-

ភ្នំពេញ: នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នេះ គណបក្ស​សង្គ្រោះ​ជាតិ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ដែល​បានធ្វើការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ មកលើ​គណបក្ស​ប្រជាជន​កម្ពុជា ថា បាន​រំលោភ​លើ​ស្មារតី នៃ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ទាក់ទង​នឹង​ករណី​ដែល​ស្ថាប័ន​មាន​សមត្ថកិច្ច​ឃុំខ្លួន​មន្ត្រី​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មនុស្ស​មួយចំនួនទៀត​។​
​គណបក្ស​ប្រជាជន​កម្ពុជា សូមបញ្ជាក់ថា ករណី​ឃុំខ្លួន​មនុស្ស​ខាងលើនេះ គឺជា​ចំណាត់ការ​តាមផ្លូវ​ច្បាប់​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច ក្នុង​សំណុំរឿង​ដែល​ពាក់ព័ន្ធ​នឹង​អំពើ​ប្រព្រឹត្ត​បទល្មើស​ធ្ងន់ធ្ងរ​របស់​បុគ្គល​ទាំងនោះ គឺ​ពុំមាន​ទាក់ទង​អ្វី​ដល់​ការអនុវត្ត​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​
​គណបក្ស​ប្រជាជន​កម្ពុជា សង្ឃឹមថា គណបក្ស​សង្គ្រោះ​ជាតិ នឹងមាន​ការប្រុងប្រយ័ត្ន​ក្នុង​ការធ្វើ​សេចក្ដីថ្លែងការណ៍​ជា​សាធារណៈ​ឲ្យ​បាន​ត្រឹមត្រូវ និង​មាន​ផលប្រយោជន៍​ដល់​សភាពការណ៍​ជាតិ​។ គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ជាថ្មី​នូវ​ឆន្ទៈ​ក្នុងការ​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​ស្មារតី នៃ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ ដើម្បី​ស្ថិរភាព វឌ្ឍនភាព និង​ភាពសុខដុមរមនា នៃ​សង្គមជាតិ​យើង​៕ ប្រភព ៖ CEN