អ្នកនាំពាក្យរដ្ឋសភា៖ រដ្ឋាភិបាលប្រហែលជាពិចារណាបង្កើតច្បាប់ទប់ស្កាត់បក្ខពួកនិយម
លោក ឈាង វុន អ្នកនាំពាក្យរដ្ឋសភាបានមានប្រសាសន៍ថា រដ្ឋាភិបាលអាចពិចារណាបង្កើតច្បាប់ជាក់លាក់ដើម្បីទប់ស្កាត់បក្ខពួកនិយមនៅក្នុងវិស័យសាធារណៈ ប្រសិនបើនរណាម្នាក់អាចបង្ហាញថា មានច្បាប់ស្រដៀងគ្នានៅក្នុងប្រទេសដទៃទៀត។
បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិកាលពីខែមុន លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា រដ្ឋបាលជាន់ខ្ពស់នៅក្នុងសភាមិនអាចត្រូវបានស៊ើបអង្កេតចំពោះការចោទប្រកាន់ដែលថា ផ្តល់ការងារនៅក្នុងសភាដល់សមាជិកគ្រួសារជាច្រើនរបស់ខ្លួនបានទេ ពីព្រោះមិនមានច្បាប់ដែលមានស្រាប់ទប់ស្កាត់បក្ខពួកនិយមឡើយ។
បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិកាលពីខែមុន លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីថ្ងៃសៅរ៍ថា រដ្ឋបាលជាន់ខ្ពស់នៅក្នុងសភាមិនអាចត្រូវបានស៊ើបអង្កេតចំពោះការចោទប្រកាន់ដែលថា ផ្តល់ការងារនៅក្នុងសភាដល់សមាជិកគ្រួសារជាច្រើនរបស់ខ្លួនបានទេ ពីព្រោះមិនមានច្បាប់ដែលមានស្រាប់ទប់ស្កាត់បក្ខពួកនិយមឡើយ។
និយាយទៅកាន់អ្នកយកព័ត៌មានប្រហែល២០នាក់នៅសន្និសីទកាសែតក្រៅផ្លូវការខ្លីមួយនៅការិយាល័យរបស់លោកក្នុងរដ្ឋសភាកាលពីម្សិលមិញ លោក ឈាង វុន បានមានប្រសាសន៍ថា លោកបើកចំហចំពោះគំនិតបង្កើតច្បាប់បែបនេះ ប្រសិនបើរកឃើញពីដើមចមថាមាននៅក្នុងប្រទេសដទៃទៀត។
លោក ឈាង វុន បានមានប្រសាសន៍ថា “ខ្ញុំពិនិត្យមើលនៅក្នុងពិភពលោក ហើយខ្ញុំឃើញថា មិនទាន់មានច្បាប់បែបនេះទេ។ ប្រសិនបើមាន សូមយកវាមកឲ្យខ្ញុំ ពីព្រោះខ្ញុំចង់ប្រើច្បាប់នេះជាគំរូ។ ខ្ញុំមិនបាននិយាយថា ខ្ញុំនឹងមិនធ្វើវានោះទេ។ ខ្ញុំចង់អានច្បាប់នេះ ដើម្បីឲ្យខ្ញុំអាចស្នើច្បាប់នេះ។ ប្រសិនបើអ្នកសួរអំពីគំនិតរបស់ខ្ញុំ ខ្ញុំចង់ឲ្យមានច្បាប់នេះសម្រាប់ប្រើនាពេលអនាគត”។
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សប្រឆាំងបានដឹកនាំយុទ្ធនាការស៊ើបអង្កេតថា តើសមាជិកក្រុមគ្រួសារយ៉ាងតិចប្រាំពីរនាក់របស់លោក មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភាមានតួនាទីនៅក្នុងសភាដោយរបៀបណា។
លោក ការ៉េន បានទទួលស្គាល់ថា សមាជិកក្រុមគ្រួសាររបស់លោក មានកូនស្រីរបស់លោក កូនប្រសារបស់លោកបម្រើការងារជាប្រធាននាយកដ្ឋាននៅក្នុងរដ្ឋសភា រួមមាននាយកដ្ឋានហិរញ្ញវត្ថុ និងសវនកម្ម ប៉ុន្តែបានអះអាងថា ពួកគេទទួលបានការងារតាមរយៈគុណសម្បត្តិរបស់ខ្លួនទេ។
លោក សុន ឆ័យ ដែលមិនអាចទាក់ទងសុំអត្ថាធិប្បាយបានកាលពីម្សិលមិញបាននិយាយថា សាច់ញាតិរបស់លោក ការ៉េន ទាំងអស់គួរត្រូវបញ្ឈប់ពីការងារភ្លាមដែលលោកលើកឡើងថា ច្បាប់ប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជាគួរតែអនុញ្ញាត។
នៅសន្និសីទកាសែតខ្លីរបស់លោក លោក ឈាង វុន បានមានប្រសាសន៍ថា លោកក៏នឹងនិយាយជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាអំពីតម្រូវការដើម្បីកាត់បន្ថយចំនួនមន្ត្រីដែលធ្វើការក្នុងរដ្ឋសភាផងដែរ។
លោក ឈាង វុន បានមានប្រសាសន៍ថា បច្ចុប្បន្ននេះមានមន្ត្រីចំនួន១.៣៤០នាក់បម្រើការក្នុងតួនាទីរដ្ឋបាលនៅរដ្ឋសភា ជាតួលេខដែលលោកទទួលស្គាល់ថា ខ្ពស់មិនគួរឲ្យជឿ។
លោកបានមានប្រសាសន៍ថា “ខ្ញុំនឹងស្នើឲ្យសម្ដេចប្រធាន [ហេង សំរិន] រកមធ្យោបាយដោះស្រាយបញ្ហានេះ។ យើងដឹងថា មន្ត្រីទាំងអស់នេះមិនអាចផ្ដល់សេវាកម្មសាធារណៈល្អពេញលេញឡើយ”។
លោក ឈាង វុន បានមានប្រសាសន៍ថា បុគ្គលិកប្រហែល២០០នាក់ត្រូវបានបញ្ឈប់ពីការងារអំឡុងអាណត្តិមុន ជាផ្នែកមួយនៃយុទ្ធនាការផ្ទាល់របស់លោកដើម្បីលុបបំបាត់បុគ្គលិកមួយចំនួននៅក្នុងសភា។
លោកបានមានប្រសាសន៍ថា សភាគួរពិនិត្យមើលឲ្យបានហ្មត់ចត់ដើម្បីដកចេញមន្ត្រីមួយចំនួនក្នុងចំណោមមន្ត្រីទាំង១.៣៤០នាក់ ដែលគ្រាន់តែបើកប្រាក់ខែដោយមិនបានធ្វើការងាររបស់ខ្លួនហ្មត់ចត់។ លោកបានមានប្រសាសន៍ថា “តាមយោបល់របស់ខ្ញុំគឺថា យើងជ្រើសរើសអ្នកដែលមានគុណសម្បត្តិមិនសូវល្អ ហើយបន្ទាប់មកសុំឲ្យពួកគាត់ចេញពីរដ្ឋភាដោយខ្លួនឯង ហើយរៀបចំកញ្ចប់ហិរញ្ញវត្ថុសម្រាប់ពួកគាត់”។
លោកបានមានប្រសាសន៍ថា ប្រសិនបើពួកគាត់ស្ម័គ្រចិត្តចេញ យើងនឹងប្រាប់ពួកគាត់ថា តាមគោលការណ៍អ្នកទទួលបានប្រាក់ក្នុងចំនួននេះ។ យើងផ្ដល់ឲ្យពួកគាត់២.០០០ឬ៣.០០០ដុល្លារដើម្បីបើកអាជីវកម្មណាមួយដែលពួកគាត់ចង់។ ប្រសិនបើអាច ខ្ញុំជឿថា មន្ត្រីមួយចំនួននឹងចេញ”៕ សារុន (ប្រភព ៖ ខេមបូឌាដេលី)