នារីវ័យក្មេងម្នាក់​ចងក​​សម្លាប់ខ្លួន​ក្នុងបន្ទប់​ជួល

11/12/2014 0 Comments A+ a-

រាជ​ធានីភ្នំពេញ៖ ​អ្នក​រស់​នៅ​ជិត​ខាង​ប្រទះ​ឃើញ​ សព​នារីវ័យក្មេង​ម្នាក់​បាន ចងក​ សម្លាប់នឹងចំរឹង​ដែក​បង្អួច​​ ​ក្នុង​បន្ទប់​ជួលស្នា​ក់​នៅ​របស់​នាង​ បន្ទាប់ពីមានក្លិន ស្អុយចម្លែក ចេញពីបន្ទប់ជួលមួយមួយស្ថិត​នៅ​បន្ទប់​ជួល​លេខ​៣ ផ្លូវ​លេខ​៤៤៦ ភូមិ​៥ ក្រុម​៣៥ សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំ​ការ​មន​ ​រាជ​ធានី​ភ្នំពេញ​ ដែលករណី​នេះ​ បង្ក​ការ​ភ្ញាក់​ផ្អើល​នៅ​វេលា​ម៉ោង​១និង​៣០នាទី​រសៀល​ ​ថ្ងៃ​ទី​១១ ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២០១៤។
ប្រភព​បាន​ឱ្យ​ដឹងថា ស្ត្រី​រងគ្រោះ​​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ លីនណា អាយុ​២១​ឆ្នាំ​ ​មានស្រុកកំណើត​នៅ​ភូមិ​ត្រពាំង​ប្ញស្សី១ ឃុំ​តាពក ស្រុក​អូរាំងឪ ខេត្តត្បូងឃ្មុំ។
ប្រភព​បន្តថា មុន​ពេល​កើតហេតុ​​ មាន​ក្មេង​២-៣នាក់បាន​រត់​លេង​នៅ​មុខបន្ទប់ ​របស់​នារីរងគ្រោះខាងលើ ខណៈ​នោះ ក៏​មាន​ក្លិន​ស្អុយចម្លែក ​​ចេញពី​បន្ទប់​ជះមក​ក្រៅ ពេលនោះ​អ្នក​រស់​នៅ​ជិត​ខាង​​ បានចូល​ទៅ​មើល ស្រាប់​តែទៅ​ដល់គ្រាន់​តែគោះ ​ទ្វារ​របើក​ ហើយ​ប្រទះឃើញ​សព​នារី​រងគ្រោះ​ចងក​ តែម្តង។
បច្ចុប្បន្ន​ ក្រោយពីសមត្ថ​កិច្ច​ធ្វើ​កោស​ល្យ​វិ​ច័​យ​លើ​សាកសព គឺនាងបានចងកសម្លាប់ខ្លួនឯង តែមូលហេតុយ៉ាងណានោះ មិនទាន់ច្បាស់លាស់ នៅឡើយ​ទេ៕
10788_nGril-die-11-11.14(1)
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ទិដ្ឋភាពនៅកន្លែងកើតហេតុ
ប្រភពពី Free Press Magazine