កុងតឺន័រ​បើក​បុក​ឡាន​ទួរីស កៀប​ស្លាប់​ព្រូ​ក្នុង​កាប៊ីន ចំណែក​តៃកុង​រងរបួស​ធ្ងន់​

11/12/2014 0 Comments A+ a-

យន្ដ​បាន​​ស្លាប់​ ដោយ​​​គាប​​ជាប់ នៅ​ក្នុង​​កា​ប៊ីន ដោយ​សារ​​រថ​យន្ដ កុង​តឺ​ន័រ ពាក់​​ស្លាក​លេខ ភ្នំ​ពេញ 3C-1421 របស់​​ក្រុម​ហ៊ុន​ ​ឯក​ជន​​មួយ បើក​​បុក​​យ៉ាង​​ពេញ​ទំ​ហឹងកាលពី​វេលា ម៉ោង ១២​និង​៣០ នាទី​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ ៤ ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  ។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រថយន្ដ​តួ​រី​ស បាន​ឈប់​តាម​ចិញ្ចើមផ្លូវ រួចហើយ​អ្នកបើករថយន្ដ បាន​បន្ដដំណើរ​ទៅមុខ ដោយ​បត់​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​រថយន្ដ​កុងតឺន័រ ធ្វើដំណើរ ក្នុងទិសដៅ​ពី​លិចទៅ​កើត បុក​ពេញ​មួយ​ទំហឹង បណ្ដាលឱ្យ​គាប​ជាប់ អ្នកបើករថយន្ដ រងរបួស​ធ្ងន់ ក្នុង​កាប៊ីន ដោយឡែក​ព្រូ​រថយន្ដ​វិញ បាន​ស្លាប់​នៅក្នុង​កាប៊ីន​តែម្តង ។​
​ក្រោយពេល​កើតហេតុ អ្នកបើករថយន្ដ​កុងតឺន័រ បាន​បើកទ្វារ​រត់គេចខ្លួន បាត់ស្រមោល ដោយឡែក​សព​ជនរងគ្រោះ និង​ព្រូ​រថយន្ដ ត្រូវបាន​សមត្ថកិច្ច និង​ក្រុម​ជួយសង្គ្រោះ អង្គភាព​៧១១ នៃ​កងពលតូច​លេខ​៧០ នាំគ្នា​គាស់​ទ្វារ​យក​ចេញមកក្រៅ ហើយ​ដឹកបញ្ជូន​ភ្លាមៗ ទៅកាន់​មន្ទីរពេទ្យ ហើយ​សមត្ថកិច្ច កំពុង​ទាក់ទង ទៅ​ក្រុមគ្រួសារ មក​ទទួលយក​ទៅធ្វើ​បុណ្យ តាម​ប្រពៃណី ៕
Wat 11119 Wat 11118 Wat 11117 Wat 111123 Wat 111124
ប្រភពពី វត្តភ្នំ