មិន​គួរ​ឲ្យ​ជឿ​ ថ្ម​ទូរសព្ទ​​ថ្មី​ប្រើ​ពេល​ត្រឹម​៣០​វិនាទី​​​​ប៉ុណ្ណោះ​អាច​សាក​​​ពេញ​​

11/26/2014 0 Comments A+ a-

ការ​បញ្ចូល​ថ្ម​ទូរសព្ទ​គឺ​ជា​បញ្ហា​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​​​ Smartphone ​បច្ចុប្បន្ន​ ព្រោះ​សឹង​ថា ​គ្រប់ពេល​​​​ពួកគេ​មិន​​​សូវ​នៅឆ្ងាយ​ពី​ឧបករណ៍​កម្សាន្ត​ដ៏​សម្បូរបែប​​មួយ​នេះ​ទេ។ ​ជុំវិញ​ បញ្ហា​​​នេះ​​ក្រុមហ៊ុន​ StoreDot ​ដែល​វិនិយោគ​ដោយ​មហាសេដ្ឋី​​រុស្ស៊ី​ម្ចាស់​ក្លិប​បាល់ទាត់​ Chelsea ​លោក​ Roman Abramovich ​​​កំពុង​អភិវឌ្ឍ​​បច្ចេកវិទ្យា​ថ្ម​ថ្មី​បំផុត​ដែល​អាច​បញ្ចូល​ពេញ​ប្រើពេល​​ត្រឹម​ ៣០ វិនាទី​ប៉ុណ្ណោះ។

ក្រុមហ៊ុន​ខាង​លើ​និយាយ​ថា ​​​ថ្ម​គំរូ​នា​ពេល​បច្ចុប្បន្ន​នេះ​គឺ​​​មិន​​អាច​ដាក់​លើ​ Smartphone កើត​នៅឡើយ​ព្រោះ​មាន​ទំហំ​ធំ​បន្តិច​។ ​តែ​ក្រុមហ៊ុន​រំពឹង​ថា ​នឹង​​អាច​កែច្នៃ​ថ្ម​របស់​​ពួកគេ​ឲ្យ​បាន​ស្ដើង​ និង​ប្រើ​នៅ​លើ​ Smartphone ​បាន​នៅ​​ឆ្នាំ​ ២០១៦ ខាង​មុខ​។
648983-8efed15c-7511-11e4-b46b-0f98bfb215c4

ស្ថាបនិក​ និង ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន StoreDot លោក​ Doron Mysersdorf បាន​និយាយ​ថា៖ “​ផលិតផល​ប្រភេទ​ថ្មី​នេះ​ ​​មិន​ធ្លាប់​មាន​ក្រុមហ៊ុន​អភិវឌ្ឍ​នា​ពេល​កន្លង​មក​ទេ”។ បច្ចេកវិទ្យា​ថ្មី​នេះ​គឺ​ជា​ប្រភេទ​បច្ចេកវិទ្យា​ “nanodots” ដែល​ផ្សំ​ឡើង​ពី​ម៉ូលេគុល​ bio-organic peptide ដែល​​​អនុញ្ញាត​អោយ​​​ឲ្យ​ស្រូប​​ទាញ​​​​​​ថាមពល​បាន​យ៉ាង​លឿន​ចូល​ទៅ​ក្នុង​ថ្ម។

លោក​ Zack Weisfeld ដែល​ជា​អ្នក​វិភាគ​ទូរសព្ទ​បាន​ប្រាប់​ទៅ​គេហទំព័រ​ Techmistory ថា​” យើង​រស់​នៅក្នុង​ពិភព​​ដែល​ជួប​ប្រទះ​បញ្ហា​ថ្ម​ខ្លាំង ​ហើយ​​​​​អ្នក​ប្រើប្រាស់​តែង​រត់​ទៅ​រក​​​កន្លែង​សាក​ថ្ម​ទូរសព្ទ​​​ជានិច្ច។ StoreDot គឺ​ជា​ក្រុមហ៊ុន​មាន​សមត្ថភាព​​អាច​​ដោះ​ស្រាយ​បញ្ហា​​ដ៏​ធំ​​​នេះបាន​”។ ​

តែ​អ្វី​ដែល​ជា​បញ្ហា​ចំពោះ​អ្នក​ប្រើប្រាស់​វិញ​​​គឺ​ថា ​ការ​បន្ថែម​ថ្ម​ដ៏​ពិសេស​មិន​ធ្លាប់​មាន​នេះ​នឹង​បន្ថែម​​តម្លៃ​ Smartphone ​របស់​​​ដល់​ទៅ​ ១៧៥ ដុល្លារ​​​ទៀត។ ​តាម​ការ​ឲ្យ​ដឹង​វា​អាច​សាក​ថ្ម​​​បាន​ ១៥០០​ដង​ គឺ​មាន​ន័យ​ថា​វា​អាច​ប្រើ​បាន​ក្នុង​រយៈ​ពេល​ប្រហែល​ ៣ ឆ្នាំ។

ថ្លៃ​បន្តិច​មែន ​តើ​​​​សម្រាប់​អ្ន​ក​មាន​​​លុយ​​​ចូលចិត្ត​ដេញ​ស៊េរី​ទូរសព្ទ​ប្រហែល​ជា​មិន​មាន​​បញ្ហា​ទេ។ ​សំខាន់​គឺពួកគេ​មិន​ខ្វល់​​ឈឺក្បាល​ហាល​ថ្ងៃ​នឹង​បញ្ហា​ថ្ម​តទៅ​ទៀត។

រង់ចាំ​សមិទ្ធផល​នេះ​មក​ដល់​ទីផ្សារ​ទាំង​អស់​គ្នា!
ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ news