បវរកញ្ញាវៀតណាមដ៏សិចស៊ីពីររូប ឃើញហើយហូរឈាមច្រមុះ!!
បេក្ខនារីលេចធ្លោពីររូបក្នុងកម្មវិធីប្រឡងបវរកញ្ញាវៀតណាម ២០១៤ បានជ្រុះចេញពីកម្មវិធីក្រោយពីមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរបានវះកាត់កែសម្ផស្ស ដែលច្បាប់នៃកម្មវិធីនេះគឺហាមមិនឲ្យអ្នកដែលធ្លាប់វះកាត់កែសម្ផស្ស ឬកែភេទចូលរួមប្រកួតនោះទេ។
កញ្ញា Pham My Linh ជាម្ចាស់ជយលាភីកម្មវិធីពានរង្វាន់ Golden Swallow 2014 របស់ទូរទស្សន៍ HTV បាននិយាយថា នាងសម្រេចចិត្តចាកចេញពីកម្មវិធីដ៏ធំនេះ គឺដោយសារតែបញ្ហាសុខភាព ម្យ៉ាងទៀតគឺខ្វះការគាំទ្រពីគ្រួសារ។ មុននឹងនាងសម្រេចចិត្តដូច្នេះ អ្នករៀបចំកម្មវិធីបានឲ្យគ្រូពេទ្យ ពិនិត្យមើលរាងកាយរបស់នាងដើម្បីរកមើលថានាងមានវះកាត់កែសម្ផស្សដូចជាពាក្យចចាមអារ៉ាមមែនឬក៏អត់។ ប៉ុន្តែគ្រូពេទ្យបានរាយការណ៍ថា នាងមិនបានវះកាត់កែសម្ផស្សអ្វីឡើយ។
ជាមួយគ្នានេះដែរ កញ្ញា Huynh Thi Thuy Van ជាបេក្ខនារីម្នាក់ទៀតដែលរងការចោទប្រកាន់រឿងកែសម្ផស្ស បាននិយាយថានាងចាកចេញពីកម្មវិធីដោយសារតែបញ្ហាសុខភាពដូចគ្នា និងដោយសារនាងគ្មានជំនឿចិត្តថាអាចយកឈ្នះនៅវគ្គផ្ដាច់ព្រ័ត្រឡើយ។
បេក្ខនារីសរុប ៣៨រូប នឹងត្រូវចូលរួមប្រកួតប្រជែងរយៈពេល ២សប្ដាហ៍នៅកោះ Phu Quoc (កោះត្រល់) ខេត្ត Kien Giang ចាប់ផ្ដើមពីថ្ងៃទី២៣ ខែវិច្ឆិកា។បេក្ខនារីទាំងអស់នឹងត្រូវចូលរួមសកម្មភាពសប្បុរសធម៌ និងផ្សព្វផ្សាយអំពីការអភិវឌ្ឍន៍ និងវប្បធម៌លើកោះនេះ។ វគ្គផ្ដាច់ព្រ័ត្រនឹងមានផ្សាយផ្ទាល់លើស្ថានីយទូរទស្សន៍វៀតណាម VTV នៅថ្ងៃទី៦ ខែធ្នូ។
កម្មវិធី Miss Vietnam ដែលជាកម្មវិធីប្រឡងបវរកញ្ញាល្បីបំផុតនៅវៀតណាមនេះ ត្រូវបានរៀបចំឡើងដោយកាសែត Tien Phong តាំងពីឆ្នាំ១៩៨៨ ហើយបេក្ខនារីដែលជាប់ជយលាភីនឹងមានឱកាសតំណាងឲ្យប្រទេសវៀតណាមលើឆាកអន្តរជាតិ៕
កញ្ញា Pham My Linh
កញ្ញា Huynh Thi Thuy Van
