“បងធំ” Apple កំពុងលាក់អាថ៌កំបាំងអ្វីខ្លះ ?
សាច់ប្រាក់សុទ្ធដែល Apple មានបច្ចុប្បន្ន អាចចែកឲ្យពលរដ្ឋអាមេរិកម្នាក់ៗបាន ៤៩០ ដុល្លារ ឬ ក៏អាចទិញយន្តហោះប្រយុទ្ធធុនទំនើបៗរាប់ពាន់គ្រឿង ។

ក្នុងត្រីមាសទី៣ កន្លងមក ប្រាក់ចំណូលរបស់ Apple ទទួលបាន ៤២,១ ពាន់លានដុល្លារ គឺច្រើនជាង GDP របស់ Turmenistan -ប្រទេសនៅអាស៊ីកណ្តាលមួយ ។

សាច់ប្រាក់បច្ចុប្បន្នរបស់ Apple គឺ ១៥៥ ពាន់លានដុល្លារ ប្រសិនចែកឲ្យពលរដ្ឋអាមេរិកស្មើៗគ្នា គឺបានម្នាក់ ៤៩០ ដុល្លារ (ពលរដ្ឋអាមេរិកសរុបៈ ៣១៦ លាននាក់) ។

មាន ១៥៥ ពាន់លានដុល្លារ Apple អាចទិញបានយន្តហោះ Gulfstream G650 ចំនួន ២.៣៨៤ គ្រឿង ហើយនៅសល់តិចតួចសម្រាប់ទិញប្រេងឥន្ធនៈ ។

ត្រីមាសទី៣ឆ្នាំនេះ Apple លក់ម៉ាស៊ីនកុំព្យូទ័រ Mac បាន ៥,៥២ លានគ្រឿង ប្រហាក់ប្រហែលនឹងពលរដ្ឋនៃរដ្ឋ Minesota (អាមេរិក) ៕