អត្ថបទ​មួយ​លើ​កាសែត​ Manila Standard Today ចុះ​ផ្សាយ​ថា កម្ពុជា​មាន​ផ្ទៃ​ដី​តែ​១៧៦​៥០០​គីឡូមែត្រ​ការេ​

11/09/2014 0 Comments A+ a-

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ​កាសែត Manila Standard Today តាមអ៊ីនធើរណិត​នៅ​ហ្វ៊ីលីពីន​បាន​ចុះ​ផ្សាយ​នូវ​អត្ថ​បទ​ផ្សាយ​មួយ​បែប​ បង្ហាញ​ទស្សនៈ​ របស់​អ្នក​និពន្ធ​ម្នាក់​ឈ្មោះ​លោក Tony Lopez អំពី​សក្កានុពល​អាស៊ាន​ ដែល​បាន​សរសេរ​ថា កម្ពុជា​មាន​ផ្ទៃ​ដី​១៧៦​៥០០​គីឡូម៉ែត្រ​ការេ ដែល​ជា​តួលេខ​ខុស​ការ​ពិត​នៃ​ផ្ទៃ​ដី​កម្ពុជា​១៨១​០៣៥ គីឡូម៉ែត្រ​ការេ។
១៨១,០៣៥ គីឡូម៉ែត្រ​ក្រឡា​នេះ គឺជា​តួលេខ​ផ្លូវ​ការ​នៃ​ផ្ទៃ​ដី​របស់​កម្ពុជា​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សហប្រជា​ជាតិ​ និង​សហគមន៍​អន្ដរ​ជាតិ​។
ASEAN potential Cambodia land area wrong
អត្ថបទ​មួយ​លើ​កាសែត​ Manila Standard Today ចុះ​ផ្សាយ​ថា កម្ពុជា​មាន​ផ្ទៃ​ដី​តែ​១៧៦​៥០០​គីឡូមែត្រ​ការេ​
ក្រោយ​ការ​ឃើញ​អត្ថបទ​នេះ ព្រឹក​មិញ​នេះ​លោក​ នួន រិទ្ធីរ័ត្ន ភារធារី​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ក្រុង​ម៉ានីល​បាន​សរសេរ​អត្ថបទ​មួយ​ទាម​ទារ​ឲ្យ​មាន​ការ​កែ​តម្រូវ​តួលេខ​នេះ​នៅ​លើ​អត្ថបទ​របស់​លោក Tony Lopez ឲ្យ​បាន​ឆាប់​រហ័ស​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ចៀស​វៀង​ការ​យល់​ខុស​អំពី​ព័ត៌មាន​ភូមិ​សាស្រ្ដ​របស់​កម្ពុជា ពី​បណ្ដា​អ្នក​អាន​អត្ថបទ​របស់​លោក Tony Lopez។
លោក​ នួន រិទ្ធី​រ័ត្ន ក៏​បាន​ផ្ដល់​យោបល់​ឲ្យ​មាន​ការ​ឆែក​មើល​ព័ត៌មាន​ភូមិ​សាស្រ្ដ​នេះ​នៅ​លើ​វ៉ិបសាយថ៍​ក្រសួង​ផែនការ​កម្ពុជា​ផង​ដែរ​ ដើម្បី​បាន​ព័ត៌មាន​ច្បាស់​លាស់។
ព្រឹក​មិញ​នេះ វិទ្យុ​អូស្រ្ដាលី​បាន​ផ្ញើ​អ៊ីមែល​ទៅ​ស្ថាន​ទូត​ខ្មែរ​ប្រចាំ​ក្រុង​ម៉ានីល​ដើម្បី​សុំ​ការ​បំភ្លឺ​ព័ត៌មាន​បន្ថែម​ជុំវិញ​រឿង​នេះ ប៉ុន្ដែ​មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​មក​វិញ​នៅ​ឡើយ​ទេ៕​ ប្រភព ៖ Radioaustralia