សុគន្ធកញ្ញា ទស្សនិកជនរិះគន់ថា “ពុករលួយ” ក្នុងកម្មវិធី The Voice Cambodia យប់មិញ
តារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា
បានទទួលការរិះគន់ធ្ងន់ៗពីសំណាក់ទស្សនិកជនបន្ទាប់ពីកញ្ញា
បានសម្រេចជ្រើសរើសបេក្ខជន វង្ស តារ៉ារតនា ឲ្យជាប់ទៅវគ្គបន្ត
ហើយទម្លាក់បេក្ខនារី ស៊ូ ស៊ីរីកា ពីកម្មវិធីប្រឡងចម្រៀង “The Voice
Cambodia” ក្នុងវគ្គ “Live Show” កាលពីយប់មិញនេះ ។
“តារាចម្រៀងពុករលួយ បក្សពួកនិយម គឺឱក សុគន្ធកញ្ញា The Voice ល្មមដូរ Coach ម្នាក់នេះចេញទៅ”។ នេះសាររបស់ប្រិយមិត្តម្នាក់នៅលើបណ្ដាញសង្គម ដែលបានសរសេររិះគន់ Coach សុគន្ធកញ្ញា។

បន្ថែមពីលើនេះ ប្រិយមិត្តដដែលនេះ នៅបានបន្ថែមទៀតថា ចាប់ពីពេលនេះតទៅ រូបគេឈប់គាំទ្រតារាចម្រៀងរូបនេះទៀតផង។ ជាបន្ទរជាមួយគ្នានេះ ប្រិយមិត្តលើបណ្ដាញសង្គមផ្សេងទៀត ក៏បានសរសេរសារគាំទ្របេក្ខនារី ស៊ូ ស៊ីរីកា ដែលបានធ្លាក់ចេញពីកម្មវិធី The-Voice-Cambodia ត្រឹមយប់មិញ ថាសាកសមជាអ្នកជាប់ទៀតផង។
ប្រិយមិត្តប្រើគណនីឈ្មោះ Tata “តែមើលទៅគាត់ពិតជាមានភាពលំអៀងមែន ង៉ៃនោះបងមើលជា១ម៉ាក់បង ម៉ាក់បងគ្រាន់តែឃើញរឹកពារកញ្ញាគាត់ដឹងភ្លាមថាម្នាក់នឹងគឺមិន ជាប់នឹងគេបោះឆ្នោតទេ តែគឺជាប់នឹងនាងជ្រើសរើស100% ចុងក្រោយគឺម៉ាក់បងអាចដាក់កំប៉ុងជើងធូបទាយបាន”។
យ៉ាងណាក៏ដោយ សិទ្ធិជា Coach ឱក សុគន្ធកញ្ញា បានរើសបេក្ខជន វង្ស តារារតនា ជាអ្នកបន្តទៅវគ្គ Live Show នៅសប្ដាហ៍ក្រោយទៀត។ ពាក់ព័ន្ធនឹងបញ្ហានេះ តារាចម្រៀង សុគន្ធកញ្ញា មិនអាចទាក់ទងសុំការអធិប្បាយបានទេរសៀលនេះ ដោយសារនាងមិនលើកទូរសព្ទ។

វិលមកលោក អ៊ិន ទីតូ ជាអ្នករៀបចំកម្មវិធីវិញថ្លែងថា បញ្ហានេះជារឿងចៀសមិនរួច ព្រោះថាបុគ្គលម្នាក់មានអ្នកស្អប់មានអ្នកស្រឡាញ់។ លោកថា លោកគោរពការសម្រេចចិត្តរបស់ Coach របស់ សុគន្ធកញ្ញា។ ” ខ្ញុំគោរពការសម្រេចចិត្តរបស់គាត់ ធម្មតា Coach គាត់មានលក្ខខណ្ឌរបស់គាត់ក្នុងការជ្រើសរើសបេក្ខជនណាម្នាក់។ រឿងគេថា គាត់ស្គាល់គ្នាជាមួយបេក្ខជន បើតាមខ្ញុំមើល គឺគាត់ស្គាល់សឹងតែគ្រប់គ្នាហ្នឹង…អីចឹងធម្មតាទេ ចៀសមិនផុតពីការរិះគន់ឡើយ តែខ្ញុំចង់ឲ្យប្រិយមិត្តប្រៀបសំឡេងគ្នាវិញ ព្រោះកម្មវិធីយើងធ្វើផ្ដោតលើសំឡេង…! “។
វគ្គ Live Show បានឈានមកដល់សប្តាហ៍ទី៣ត្រឹមយប់មិញនេះ។ កូនក្រុមរបស់ Coach សុគន្ធកញ្ញា មាន៤ រូប ១-បេក្ខជន ឃុន វុត្ថា ច្រៀងបទ “ប្រុសណាមិនយំ ២.បេក្ខជន លី សុខណេត ច្រៀងបទ “សង្សារជាតារា” ជាប់ទៅវគ្គបន្ត ដោយការ Vote តាមទូរស័ព្ទ។
ដូច្នេះនៅសល់ បេក្ខជន វង្ស តារ៉ារតនា ច្រៀងបទ “ស្មោះប៉ុណ្ណឹងមិនល្មម” និងបេក្ខនារី ស៊ូ ស៊ីរីកា ច្រៀងបទ Heart Breaker រង់ចាំការសម្រេចចិត្តរបស់សុគន្ធកញ្ញា ដែលចុងក្រោយ Coach រូបនេះ បានរើសបេក្ខជន វង្ស តារារតនា ហើយ បេក្ខនារី ស៊ូ ស៊ីរីកា ត្រូវអស់សិទ្ធិបន្តក្នុង The Voice Cambodia ឆ្នាំទី១ត្រឹមយប់មិញនេះ៕
អត្ថបទ៖ ទារិកា