នារី​វ័យក្មេង​បម្រើ​ការងារ តាម​ហាង​ផឹកស៊ី លួចលាក់​គ្រឿងញៀន ក្នុងសំឡីអនាម័យ

10/27/2014 0 Comments A+ a-

Wat-27107​រាជធានី ​ភ្នំពេញ ៖ នារី​​ប​ម្រើ​​ក្នុង​​ហាង​​ផឹក​ស៊ី ២​​នាក់ ត្រូវ​បាន​​ស​មត្ថ​កិច្ច ប៉ូលិ​ស​​ប៉ុស្តិ៍ ទឹក​ល្អក់​​ទី​១ ខណ្ឌ​ទួល​គោក ធ្វើកា​រ​​ឃាត់​ខ្លួន និង​ចែក​​ឆេរ រក​ឃើញ​​ថ្នាំ​ញៀន ២​ក​ញ្ចប់ ដែល​​ជន​ស​ង្ស័យ​ ​ទាំង ២​​នាក់​​នេះ លាក់​ទុក​​ក្នុង​​សំ​ឡី​​អ​នា​ម័យ ព្រម​ទាំង​​រកឃើញ ប្រដាប់ប្រដា សម្រាប់​ប្រើប្រាស់​ថ្នាំញៀន មួយ​សម្រាប់​ផងដែរ កាលពី​រាត្រី​ថ្ងៃទី​២៦ ខែតុលា វេលា​ម៉ោង ៩​និង​១០ នាទី នៅ​ចំណុច​ផ្ទះជួល​លេខ​៨៩ បន្ទប់​លេខ​៨​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ។​
​ជនសង្ស័យ ដែល​ត្រូវបាន​ឃាត់ខ្លួន មានឈ្មោះ រឿន ស្រី​ស្រស់ ភេទ​ស្រី អាយុ ២៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក បម្រើ​ការងារ នៅក្នុង​ហាង​ផឹកស៊ី យីហោ ជួបគ្នា​សំឡាញ់ ស្នាក់​នៅក្នុង​ផ្ទះជួល  បន្ទប់​លេខ​៥ និង​ជនសង្ស័យ​ម្នាក់ទៀត មានឈ្មោះ ប៉ុន ចាន់ថុល ភេទ​ស្រី អាយុ ១៩​ឆ្នាំ ជា​បុគ្គលិក​បម្រើ​ការងារ នៅក្នុង​ហាង រាត្រី​ពណ៌​ស្វាយ ស្នាក់​នៅក្នុង​ផ្ទះជួល បន្ទប់​លេខ​៧​។ ក្រោយពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង ២​នាក់​នេះ ប៉ូលិស​ដកហូត​បាន វត្ថុតាង​មួយចំនួន ក្នុងនោះ​រួមមាន​ថ្នាំញៀន ក្រាម​ពណ៌​ស ២​កញ្ចប់​តូច ដាក់​ក្នុង​សំឡី​អនាម័យ  និង​ប្រដាប់ប្រដា​សម្រាប់ ប្រើប្រាស់​ថ្នាំញៀន​មួយ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ប្រជាពលរដ្ឋ បាន​រាយការណ៍ ប្រាប់​សមត្ថកិច្ច​ថា នៅក្នុង​ទីតាំង​ខាងលើ មាន​មនុស្ស​ប្រុស​ស្រី កំពុង​ប្រមូល​ផ្ដុំគ្នា សេព​គ្រឿងញៀន​។ ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ កម្លាំង​ប៉ូលិស ក៏បាន​ចុះទៅ​ធ្វើការ​ឆែកឆេរ និង​រកឃើញ​វត្ថុតាង ថ្នាំញៀន និង​ប្រដាប់​ជក់ ទើប​ប៉ូលិស​សម្រេច ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ​ខាងលើ បញ្ជូន​មកកាន់​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់ ដោយ​ចោទប្រកាន់​ពីបទ ប្រើប្រាស់​គ្រឿងញៀន​៕