នាយកធនាគារវៀតណាមមួយត្រូវបានចាប់ខ្លួន ទាក់ទងរឿងរំលោភលើច្បាប់ខ្ចីបុល
ប្រភពដដែលបានបន្ដថា លោក Ha Van Tham ត្រូវបានរកឃើញថាបាន រំលោភច្បាប់យ៉ាងធ្ងន់ បន្ទាប់ពីការ ត្រួតពិនិត្យរបស់សមត្ថកិច្ចទៅលើ គម្រោងធនាគារ ។ ដោយមូលហេតុនេះ ហើយទើបឈានដល់ការដកហូតតួនាទី និងចាប់ខ្លួនតែម្ដង ។ ប្រភពបន្ដថា ធនា គារកណ្ដាលវៀតណាមបានធ្វើសហប្រតិ បត្ដិការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដែលពាក់ព័ន្ធដើម្បីចាត់ការទៅតាម ផ្លូវច្បាប់ចំពោះធនាគារOcean Bank។
ក្រសួងសន្ដិសុខសាធារណៈវៀត ណាមបានបញ្ជាក់ថា លោក Tham ត្រូវ ឃុំខ្លួនពីបទរំលោភទៅលើច្បាប់ខ្ចីបុល ដែលជាបទឧក្រិដ្ឋមួយជាប់ពន្ធនាគារ រយៈពេល២០ឆ្នាំ ។ កាសែត Tuoi Tre របស់វៀតណាមបានផ្សព្វផ្សាយថា លោក Tham បានព្រមព្រៀងនៅក្នុង ការឱ្យខ្ចីបុលទឹកប្រាក់ស្មើប្រមាណ២៣.៥ លានដុល្លារក្នុងឆ្នាំ២០១២ទៅឱ្យក្រុម ហ៊ុនអចលនវត្ថុឈ្មោះTrung Dung ដោយគ្មានលក្ខណៈស្របច្បាប់ ។
រដ្ឋាភិបាលវៀតណាមបានចាត់វិធាន ការបោសសម្អាតវិបត្ដិប្រាក់បំណុល ជា ពិសេសនៅតាមប្រព័ន្ធធនាគារ ។ វិបត្ដិ ប្រាក់បំណុលនេះបានកើនដល់៨ភាគរយ នៃបំណុលមិនទាន់សង នេះបើតាម តួលេខរបស់ធនាគារកណ្ដាលវៀតណាម ប៉ុន្ដែបើតាមអ្នកជំនាញវិញថា ចំនួនមានច្រើនជាងនេះ ។
លោក Tham ជាប្រធានក្រុមហ៊ុន Ocean Group ដែលរកចំណូលបាន ខ្ពស់ទៅលើវិស័យទិញ និងលក់អចលន ទ្រព្យ, ធនាគារ និងសណ្ឋាគារ ។
សូមបញ្ជាក់ថា កាលពីខែមិថុនា កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបាន ចាប់ខ្លួនមហាសេដ្ឋីវៀតណាមNguyen Duc Kien ដែលជាស្ថាបនិកធនាគារ Asia Commercial Bank កាត់ទោស ឱ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ក្រោមបទចោទប្រកាន់ គៃបំបាត់ប្រាក់ បង់ពន្ធជូនរដ្ឋ, ការធ្វើពាណិជ្ជកម្មខុស ច្បាប់ជាដើម ។ លោក Nguyen Duc Kien បានច្រានចោលការចោទប្រកាន់ ទាំងនេះ ហើយដែលក្រុមអ្នកវិភាគលើក ឡើងថា បញ្ហាកើតឡើងដោយសារតែ ហេតុផលនយោបាយរវាងនាយករដ្ឋ មន្ដ្រីវៀតណាម លោកង្វៀន តឹងយ៉ុង នឹង ក្រុមប្រឆាំង ។
ក្រុមអ្នកវិភាគបានលើកឡើងថា ការចាប់ខ្លួន Ha Van Tham នៅពេល នេះទំនងជាពាក់ព័ន្ធជាមួយបញ្ហានយោ បាយ ខណៈដែលវៀតណាមគ្រោងរៀបចំ ធ្វើសមាជបក្សនៅឆ្នាំ២០១៦ ដែលនៅពេលនោះ នាយករដ្ឋមន្ដ្រី និងបណ្ដាថ្នាក់ ដឹកនាំកំពូលៗរបស់បក្សកុម្មុយនីស្ដនឹង ត្រូវបានប្រកាសនោះ ៕
