យោធាជើងទឹកអាមេរិកទទួលយកនាវាមុជទឹកនុយក្លេអ៊ែប្រើបាន ៣៣ ឆ្នាំ ពុំចាំបាច់បំពេញបន្ថែមឥន្ធនៈ
នៅថ្ងៃទី ២៥ តុលា ២០១៤ (ម៉ោងនៅវ៉ាស៊ីនតោន) នាមូលដ្ឋានទ័ពជើងទឹក New London នៃរដ្ឋ Connecticut កងទ័ពជើងទឹកអាមេរិក បានរៀបចំពីធីទទួលយកនាវាមុជទឹកនុយក្លេអ៊ែវាយលុក USS Noth Dakota (SSN 784) ដែលជាប្រភេទនាវាមុជទឹកស្រនាប់ Virginia ទី១១ ។
នៅក្បាលរបស់នាវាជាបំពង់បង្ហោះដ៏ធំ២ (កន្លែងបើកគម្រប)
ក្នុងបំពង់និមួយៗមានផ្ទុក Modul ដែលមានបំពង់ ៦ ទៀត
សម្រាប់បង្ហោះកាំជ្រួច Tomahawk ។
នាវាមុជទឹកនេះត្រូវបានបំពាក់ឡរ៉េអាក់ទ័រនុយក្លេអ៊ែជំនាន់ថ្មី ធ្វើឲ្យវាអាចប្រតិបត្តិការបានដល់ទៅ ៣៣ ឆ្នាំ ពុំចាំបាច់បំពេញបន្ថែមឥន្ធនៈឡើយ ។
នាវានេះ នៅអាចប្រតិបត្តិការកៀកឆ្នេរទឹករាក់ ។ មុខងារសំខាន់ៗ
គឺវាយលុកលើនាវាមុជទឹក, នាវាប្រយុទ្ធលើផ្ទៃសមុទ្រ អាចឈ្លបយកការណ៍
ហើយវាយប្រហារគោលដៅលើដីគោក ដែនសមុទ្រ ។
នាវានេះមានបណ្តោយ ១១១,៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ កំរិតជ្រែកទឹក ៧.៨០០ តោន ល្បឿន ៤៦ គីឡូម៉ែត្រ/ម៉ោង និងផ្ទុកទាហាន ១៣២ នាក់ ។ វាអាចចុះដល់ជម្រៅ ២៥០ ម៉ែត្រ ៕