យុទ្ធនារីជនជាតិ Kurd ដែលល្បីថាបានកម្ទេចពួកឧទ្ទាម IS ១០០ នាក់ ត្រូវបានកាត់ក្បាលសងសឹក ?
យុទ្ធនារីសញ្ជាតិ Kurd ដែលលេចធ្លោ
ព្រោះស្នាដៃកម្ទេចបានសមាសភាពឧទ្ទាមភេរវកម្មនៃរដ្ឋអ៊ិស្លាម (IS)
អាចត្រូវពួកវាសងសឹកដោយកាត់ក្បាល ។
យុទ្ធនារី Rehana ដ៏ល្បីល្បាញនឹងនិមិត្តសញ្ញា “ជោគជ័យ”
លើគេហទំព័រនៃបណ្តាញសង្គមគាំទ្រឃោសនាឲ្យរដ្ឋអ៊ិស្លាម IS ថ្មីៗនេះ
បានចុះផ្សាយនូវរូបភាពនារីម្នាក់ ត្រូវកាត់ក្បាល ព្រមទាំងបរិយាយថា
ជាសាកសពរបស់យុទ្ធនារីសញ្ជាតិ Kurd ឈ្មោះ Rehana – នេះបើតាម
New.com.au ចុះផ្សាយថ្ងៃទី២៧ តុលា ។ ថ្វីត្បិតព័ត៌មាននេះ
ពុំទាន់មានការបញ្ជាក់ពីស្ថាប័នព័ត៌មានឯករាជ្យទេ ។
Rehana
បានក្លាយជានិមិត្តរូបមួយរបស់ជនជាតិ Kurd ប្រឆាំងនឹងរដ្ឋអ៊ិស្លាម
បន្ទាប់ពីរូបថតរបស់នាងដែលលើកដៃអក្សរ V (ជោគជ័យ)
បានត្រូវគេបង្ហោះលើបណ្តាញសង្គម ។ នាងគឺជាសមាជិករបស់ Yekineyen
Parastina Jin ដែលជាកងទ័ពនារីប្រយុទ្ធនៅប្រជុំជន Kobane របស់ស៊ីរី
។
លោ Pawan Durani អ្នកកាសែតម្នាក់គាំទ្រដល់កងកម្លាំងជនជាតិ Kurd សរសេរលើ Twitter ថាៈ “Rehana បានកំចាត់ភេរវករនៃរដ្ឋអ៊ិស្លាម លើសមរភូមិជាង ១០០ នាក់ នៅ Kobane” ។
អ្នកស្រី Wahida Kushta ពលរដ្ឋនៅ Kobane និយាយថាៈ “ការដែលនារីធ្វើការប្រយុទ្ធពុំមានអ្វីចម្លែកទេ ។ តោឈ្មោល និងតោញី១ ដែលក្លៀវក្លា តើមានអ្វីខុសគ្នា ?” ៕