អតីតៈនាយកសាលាដែលបរិច្ចាគគ្រោងឆ្អឹងរបស់ខ្លួនឲ្យសិស្សរៀនសូត្រ
នេះជាទង្វើដ៏កម្រមាន និងគួរឲ្យលើកតម្កើងណាស់ !។ តាមនោះ នាយកសាលា Alexandru Grigore Popescu បានបង្រៀននៅសាលាបឋមសិក្សា Puchenii Mosneni (ភាគខាងត្បូងរ៉ូម៉ានី) រយៈពេល ៥០ ឆ្នាំ មុនពេលលោកស្លាប់ ។
Popescu បានសរសេរក្នុងបណ្តាំរបស់ខ្លួនថាៈ
លោកតែងមានសុបិន្តចង់ឲ្យសាលាដែលលោកបង្រៀននេះ
មានគ្រោងឆ្អឹងសិប្បនិមិត្តមួយ
ជួយឲ្យប្អូនៗងាយទទួលយកមេរៀនជីវវិទ្យា។ ប៉ុន្តែ
ដោយសារទីនោះជាកន្លែងដាច់ស្រយាល ហើយក្រីក្រផង
សាលាពុំមានលទ្ធភាពដើម្បីទិញបាន ។ ហេតុនេះឯង មុនពេលស្លាប់
នយាកសាលារូបនេះ
បានសម្រេចចិត្តបរិច្ចាគគ្រោងឆ្អឹងរបស់ខ្លួនទុកឲ្យសាលាយកទៅបំរើការ
បង្រៀនសិស្ស ។
ក្រោយពេលលោកគ្រូនាយកស្លាប់នោះ គ្រោងឆ្អឹងរបស់លោកត្រូវបានស្ថាប័នសុខាភិបាលនាំយកទៅពិនិត្យយ៉ាង ម៉ត់ចត់ បំណងធានាសុវត្ថិភាពអនាម័យដល់សិស្ស… រហតូទល់ពេលនេះ គេបានប្រគល់ឲ្យសាលាទុកជាសប្បនិមិត្ត ។
លោកគ្រូ អ្នកគ្រូ នៅទីនោះ ចែករំលែកថា សិស្សទាំងឡាយហាក់ដូចជាពុំមានការខ្លាចញញើតបន្តិចណាសោះ ក្នុងការសិក្សាអនុវត្តជាក់ស្តែង ។ ផ្ទុយទៅវិញ វាបានធ្វើឲ្យពួកគេរង់ចាំដល់ម៉ោងរៀន…ជីវវិទ្យាតែម្តង ។
Violeta Badea ដែលជានាយកសាលាបច្ចុប្បន្ននេះ ពោលថាៈ “ទឹកចិត្តប៉ងប្រាថ្នារបស់លោកគ្រូ Popescu បានសម្រេចហើយ ។ លោកគ្រូពុំចង់ឲ្យគ្រាលាចាកលោកទៅ ត្រូវសម្ងំក្រោមដី ‘៣តឹក’ ។ គាត់ចង់បរិច្ចាគវាឲ្យសាលា… ដែលជាទង្វើមួយបង្ហាញថា លោកគ្រូជានិច្ចកាលនៅក្បែរប្អូនៗ ជួយដល់ប្អូនៗក្នុងការសិក្សា” ៕