ប្រទេសកម្ពុជាងាកទៅរកអង្គការទេសន្តរប្រវេសន៍ឲ្យជួយតាំងទីលំនៅជនភៀសខ្លួនពីអូស្ត្រាលី
យោងតាមអ្នកនាំពាក្យអង្គការអន្តរជាតិទេសន្តរ
ប្រវេសន៍(IOM)បានឲ្យដឹងថា ប្រទេសកម្ពុជាបានងាក
ទៅរកអង្គការអន្តរជាតិទេសន្តរប្រវេសន៍
ឲ្យជួយដល់ការតាំងទីលំនៅជាថ្មីសម្រាប់ជនភៀស
ខ្លួន
ដែលប្រទេសកម្ពុជាបានយល់ព្រមទទួលយកពីប្រទេស
អូស្ត្រាលីក្រោមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសមួយ
ដែលចុះហត្ថលេខាកាលពីខែមុន។
ប្រទេសអូស្ត្រាលីមានផែនការបញ្ជូនជនស្វែងរក សិទ្ធិជ្រកកោនមួយចំនួន ដែលសព្វថ្ងៃកំពុងត្រូវឃាត់ទុកនៅលើប្រទេសដែន កោះណូរូ ឯនាយសមុទ្រប៉ាស៊ីហ្វិកខាងត្បូង មកប្រទេសកម្ពុជា ជាថ្នូរនឹងការផ្តល់ជំនួយ៣៥លានដុល្លារបន្ថែម ក្នុងរយៈពេលបួនឆ្នាំ។
កិច្ចព្រមព្រៀងនេះបានរងការរិះគន់យ៉ាងខ្លាំងពី សំណាក់អង្គការសិទ្ធិមនុស្ស និងត្រូវបានច្រានចោលដោយឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ដែលនិយាយថា ខ្លួននឹងគ្មានតួនាទីក្នុងការសម្របសម្រួលការ បញ្ជូនជនភៀសខ្លួននេះទេ។
លោក ចូ ឡូរី អ្នកនាំពាក្យអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកបានមាន ប្រសាសន៍ថា អង្គការដែលប្ដូរផ្ដាច់ចំពោះការជំរុញឲ្យមានចំណាក ស្រុកប្រកបដោយក្តីមេត្តា និងត្រឹមត្រូវនោះ បានទទួលលិខិតមួយច្បាប់ពីរដ្ឋាភិបាលដែលស្វែងរក ជំនួយ “មិនដល់បីសប្តាហ៍មុននេះទេ”។
លោកបានឲ្យដឹងទៀតថា “គេបានសុំយើងឲ្យជួយក្នុងករណីជនភៀសខ្លួននេះ ដែលរំពឹងថានឹងមកដល់កម្ពុជា។ រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យយើងផ្ដល់ជំនួយ”។
លោក ឡូរី បានមានប្រសាសន៍ថា មនុស្សមួយក្រុមរបស់អង្គការ IOM បានជួបជាមួយមន្ត្រីកម្ពុជាកាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃថា តើខ្លួននឹងយល់ព្រមបំពេញតាមសំណើនោះ ឬយ៉ាងណា ប៉ុន្តែ មិនបានបញ្ចេញឲ្យដឹងថា ក្រុមមន្ត្រីរដ្ឋាភិបាល ឬនាយកដ្ឋានណាខ្លះបានចូលរួមក្នុងការ ពិភាក្សានេះទេ។ លោកបាននិយាយថា ក្រុមនេះនឹងរៀបចំរបាយការណ៍មួយឲ្យអគ្គនាយក IOM លោក វីលៀម ស្វីង ដើម្បីឲ្យគាត់ពិចារណា។
នៅពេលសាកសួរថា អង្គការនេះមានតួនាទីអ្វីក្នុងដំណើរការ តាំងលំនៅជាថ្មីនេះ លោក ឡូរី បានឆ្លើយតបថា “ខ្ញុំនឹងមិនព្យាយាមឆ្លើយជំនួសលោកអគ្គនាយកទេ ”។
គួរកត់សម្គាល់ថា អង្គការទេសន្តរប្រវេសន៍ រាប់បញ្ចូលទាំងប្រទេសអូស្ត្រាលីទាំងប្រទេសកម្ពុជាក្នុងចំណោមរដ្ឋ សមាជិកទាំង១៥៦របស់ខ្លួន។
លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា តំណាង IOM បានជួបជាមួយក្រុមមន្ត្រីមកពីក្រសួងការបរទេស កាលពីថ្ងៃសុក្រ ហើយបានបង្វែរសំណួរថែមទៀតទៅលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស។
នៅពេលសាកសួរអំពីជំនួបនេះ លោក កុយ គួង បានមានប្រសាសន៍ថា លោកមិនបានដឹងអំពីរឿងនេះទេ។ លោកបានមានប្រសាសន៍ទៀតថា “អំពីជនភៀសខ្លួនឬ? ខ្ញុំមិនដឹងទេ។ ខ្ញុំគ្មានព័ត៌មានអំពីរឿងហ្នឹងទេ។ ខ្ញុំរវល់នឹងការងាររបស់ខ្ញុំណាស់”៕មានិត (រាយការណ៍បន្ថែមដោយ ឃួន ណារីម) (ប្រភព ៖ ខេមបូឌាដេលី)