Vertu Aster កញ្ចក់ធ្វើពីត្បូង កណ្ដៀងតម្លៃជិត ១ ម៉ឺនដុល្លារ
ក្រុមហ៊ុនផលិតទូរសព្ទប្រណិតតម្លៃកប់ពពកនៅអង់គ្លេស Vertu
បានបង្ហាញម៉ូដែលថ្មីមួយទៀតបន្ទាប់ស៊េរី Signature Touch
នោះគឺVertu Aster។
ម៉ូដែលនេះនឹងចាប់ផ្ដើមដាក់លក់ពីពេលនេះតទៅដែលមានតម្លៃចាប់ពី ៦៩០០ ទៅ ៩៧០០ ដុល្លារអាស្រ័យលើសារធាតុយកមកផលិត៕
ជំនាន់ចុងក្រោយនេះជាប្រភេទ
Smartphone
ដែលមានគុណសម្បត្តិល្អអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់
គ្រប់គ្នា។ ម៉ូដែលនេះមានអេក្រង់ទំហំ
៤,៧អ៊ីញ(1080p)ផលិតឡើងពីសារធាតុទីតាញ៉ូម និងមានកញ្ចក់Crystal
ធ្វើពីកណ្ដៀងដែលអាចការពារពីភាពឆ្កូតសឹករិចរិលយ៉ាងមាន
ប្រសិទ្ធភាព។ ចំណែក Key
ចុចផលិតពីត្បូងទទឹមដែលមានភាពស្រស់ស្អាតសក្តិសមសម្រាប់មនុស្ស
ថ្លៃថ្នូរ។ វាដំណើរការដោយ Chipset ប្រភេទ Snapdragon 801
និងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat។
ជាពិសេសសម្បកខាងក្រោយរចនាម៉ូដពី
ស្បែកខុសៗគ្នាមានលក្ខណៈជាប់ស្វិតរឹងមាំអាចការពារពីការបែកបាក់
បើទោះជាធ្លាក់ពីទីខ្ពស់ក៏ដោយ។
ឧបករណ៍បំពងសំឡេងបានបំពាក់នៅខាងមុខជាបច្ចេកវិទ្យារបស់ Dolby
Digital Plus និងមានកាមេរ៉ាក្រោយទំហំ 13MP (dual-LED flash )
ហើយកាមេរ៉ាមុខទំហំ 2.1 MP ។ ទាំងកាមេរ៉ាមុខ
និងកាមេរ៉ាក្រោយការពារដោយត្បូងកណ្ដៀងដូចទៅនឹងផ្ទៃអេក្រង់ទាំង
មូលដែរ។ Vertu Aster បំពាក់អង្គចងចាំ 64GB ហើយមានថាមពលថ្ម
2,250mAh និងទម្ងន់ត្រឹមតែ ១៩៣ ក្រាម។
វាក៏បានបំពាក់បច្ចេកវិទ្យា NFC ផងដែរ។
ម៉ូដែលនេះនឹងចាប់ផ្ដើមដាក់លក់ពីពេលនេះតទៅដែលមានតម្លៃចាប់ពី ៦៩០០ ទៅ ៩៧០០ ដុល្លារអាស្រ័យលើសារធាតុយកមកផលិត៕
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ gsmarena
ប្រភព៖ gsmarena