Selena Gomez សម្ពោធរឿងថ្មី ស្លៀកឈុតខ្លី បញ្ចេញដើមទ្រូងស្ទើរទាំងស្រុង
តារាចម្រៀងនិងសម្ដែងអាមេរិក Selena Gomez
បានស្លៀករ៉ូបក្រហមខ្លីយ៉ាងសិចស៊ី
នៅពេលចូលរួមពិធីសម្ពោធខ្សែភាពយន្តថ្មីរបស់ខ្លួនរឿង
“Rudderless” នៅទីក្រុង Los Angelesកាលពីថ្ងៃអង្គារ ទី៧ ខែតុលា
កន្លងទៅ។

នៅមុខអ្នកកាសែត និងទស្សនិកជនជាច្រើន តារាវ័យ ២២ឆ្នាំរូបនេះពិតជាធ្វើឲ្យគេចាប់អារម្មណ៍ច្រើនជាងគេ តាមរយៈការបង្ហាញនូវរូបរាងដ៏សិចស៊ី ក្នុងរ៉ូបខ្លីពណ៌ក្រហម ដែលមានកជ្រៅបង្ហាញដើមទ្រូងស្ទើរតែទាំងស្រុង ខណៈការធ្វើសក់ និងផាត់មុខរបស់នាងមានលក្ខណៈស្រគត់ស្រគំធម្មតា។
ក្នុងភាពយន្តបែបមនោសញ្ចេតនាមួយនេះ Selena បានដើរតួជា Katie Ann Lucas ដែលសង្សាររបស់នាងត្រូវគេបាញ់សម្លាប់ក្នុងការវាយប្រហារដ៏ធំមួយ។ នេះគឺជាស្នាដៃដឹកនាំទីមួយរបស់លោក William H. Macy និងមានការចូលរួមសម្ដែងដោយតារាល្បីផ្សេងៗទៀតដូចជា Billy Crudup, Anton Yelchin, Felicity Huffman និងតារាជាច្រើនទៀត។ “Rudderless” នឹងចេញបញ្ចាំងនៅអាមេរិក នៅថ្ងៃទី១៧ ខែតុលា ខាងមុខនេះ។
បើទោះជាមិនទាន់បានចេញបទចម្រៀងថ្មី ប៉ុន្តែមួយរយៈចុងក្រោយនេះ Selena បានចេញភាពយន្តបន្តបន្ទាប់គ្នា ដូចជារឿង “Spring Breakers” , “Getaway”, និង “Behaving Badly” ជាដើម។

ទស្សនាឈុតខ្លីៗពីរឿង “Rudderless”៖
ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ huffingtonpost