Arsenal កំពុងរត់ការទិញខ្សែប្រយុទ្ធ Cavani ក្នុងតម្លៃ៨៣លានដុល្លារ
ក្រុងឡុងដ៍៖ ក្លឹបជើងខ្លាំងនៅ
អង់គ្លេសកាំភ្លើងធំ Arsenal បានកំពុងតែធ្វើការយ៉ាង ប្រញាប់ប្រញាល់
ក្នុងការទិញកីឡាករ ខ្សែប្រយុទ្ធជនជាតិ អ៊ុយរូហ្គាយ Edinson Cavani
ដែលកំពុងតែលេងឲ្យក្លឹប ជើងឯកបារាំង Paris Saint Germain ក្នុងតម្លៃ
៨៣លានដុល្លារអាម៉េរិក ។
តាមរយៈគេហទំព័រ BBC នេះជាតម្លៃមួយ ដ៏ថ្លៃបំផុតផងដែរ នៅក្នុងលីកអង់គ្លេស ដែលនឹងលេចចេញ ជារូបរាងនាដើមខែមករា ឆ្នាំ២០១៥ខាងមុខ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ Angel Di Maria ដែលបានផ្លាស់ចេញពី Real Madrid មកលេងឲ្យ Man Utd នាដើមរដូវកាលថ្មីឆ្នាំ ២០១៤-២០១៥នេះ កំពុងឈរនៅលើគេ ក្នុងតម្លៃខ្លួន៩៨លានដុល្លារ ក្នុងខណៈដែលកីឡាករ ខ្សែបម្រើជនជាតិបារាំង Cabaye ក៏ស្ថិតក្នុងបញ្ជីលក់របស់ PSG ដែរ ។
ក្នុងការត្រៀមលុយដ៏ច្រើន សន្ធឹកសន្ធាប់ ដើម្បីទិញកីឡាករវ័យ២៧ឆ្នាំ Cavani នេះ Arsenal ក៏នឹងខកខានទិញ ខ្សែការពារ Ignazio Abate ផងដែរដែលគ្រោង នឹងទៅនឹងលេងឲ្យ ក្លឹបអ៊ីតាលី AC Milan នាពេលខាងមុខនេះ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល