Roma ​ប្រាប់​ Man Utd ថា​មិន​បាច់​ខំ​ទេ ​ឲ្យ​ថ្លៃ​ប៉ុណ្ណា​​ក៏​មិន​​លក់ Strootman ឲ្យ​ដែរ

10/09/2014 0 Comments A+ a-

ម្ចាស់​ក្លិប​ Roma លោក​ James Pallotta ​បាន​បញ្ជាក់​ប្រាប់​ថា​ខ្សែ​ការពារ​ Kevin Strootman ​មិន​មែន​សម្រាប់​លក់​ទេ​ ហើយ​ឱ្យ​​ក្លិប​ Manchester United ថា​បញ្ឈប់​គំនិត​ចង់​បាន​ទៀត​ទៅ។

លោក​ Pallotta ​ដែល​ជា​សេដ្ឋី​មាន​លុយ​​វាល់​លាន ​បាន​ប្រាប់​ BBC ​ថា៖ “​វា​មិន​កើត​ឡើង​បាន​ទេ(ការ​លក់​ Strootman)។ ខ្ញុំ​បាន​ប្រាប់​ច្រើន​ដង​ហើយ​ថា​កុំ​ចំណាយ​ក្រដាស​ឥត​ប្រយោជន៍។ យើង​គ្មាន​ចំណាប់​អារម្មណ៍​លក់​ Kevin ទេ”។

strootman

មួយ​វិញ​ទៀត​ លោក​ Pallotta ​និយាយ​ថា ​ទោះ​ជា​ Kevin ​មាន​របួស​ ហើយ​ក្លិប​បិសាច​ក្រហម​ហ៊ាន​ដល់​៧៥​លាន​ផោន​​ក៏​ដោយ ក៏​​ Roma ​គ្មាន​ចង់​លក់​ខ្សែ​បម្រើ​រូប​នេះ​ដែរ។

មហា​សេដ្ឋី​វ័យ​៥៦​ឆ្នាំ​នេះ​បាន​បន្ត​ទៀត​ថា៖ “ជាក់​ស្ដែង ​នេះ​ដូចជា​មុខ​ជំនួញ​អីចឹង​ពេល​មាន​អ្នក​មក​ប្រាប់​យើង​ថា​គេ​ចង់​បាន​ កីឡាករ​យើង​ យើង​នឹង​ស្ដាប់​ពួកគេ។ អ្នក​ត្រូវ​តែ​ធ្វើ​ដូច្នេះ ព្រោះ​នេះ​ជា​ផ្នែក​មួយ​នៃ​មុខ​ជំនួញ។ តែ​នេះ​មិន​មែន​មានន័យ​ថា​អ្នក​ត្រូវ​តែ​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​គ្រាន់​ តែ​ឃើញ​គេ​ដាក់​សំណើ​មក​ខ្ពស់​ទេ។ នោះ​មិន​មែន​ជា​ផ្លូវ​ដែល​យើង​ត្រូវ​ដើរ​នោះ​ទេ វា​មិន​មែន​ជា​វិធី​ដែល​ក្លិប​យើង​ត្រូវ​ធ្វើ​ឡើយ”។

ចំពោះ​សំនួរ​ដែល​សួរ​ថា​ តើ​ប្រាក់​ជា​គោលការណ៍​សម្រាប់​និយាយ​គ្នា​មែន​ទេ? លោក​ Pallotta ​បាន​ឆ្លើយ​ថា៖ “សម្រាប់​រឿង​ផ្សេង​ប្រហែល​ជា​អាច។ គោលដៅ​របស់​យើង​គឺ​យើង​ចង់​បង្កើត​ក្រុម​បាល់​ទាត់​មួយ​ដ៏​អស្ចារ្យ​ និង​មាន​ស្ថិរភាព ​មិន​មែន​រក​ប្រាក់​នោះ​ទេ”។

strootman1

ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​ខាងលើ ​ធ្លាប់​ជា​កូន​សិស្ស​របស់​លោក​ Louis van Gaal ​ក្នុង​ជម្រើស​ជាតិ​ហុល្លង់​ហើយ​កីឡាករ​រូប​នេះ​ក៏​បាន​ជាប់​ទាក់ទង​ផ្លាស់​ ទៅ​ Manchester United ​នៅ​ខែ​មករា​នេះ​ដែរ។ Strootman ទើប​តែ​មក​លេង​នៅ​ Roma ​ឆ្នាំ​២០១៣​នេះ​ទេ​ ប៉ុន្តែ​ខ្សែ​បម្រើ​រូប​នេះ​ញាំញី​ដោយ​របួស​ហើយ​បង្ហាញ​ខ្លួន​បាន​តែ​២៩​ ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​៦​គ្រាប់​ប៉ុណ្ណោះ៕

ចុច​អាន​ព័ត៌មាន​​កីឡា​អន្តរជាតិ​ផ្សេង​ទៀត

​ប្រែ​សម្រួល៖ មុន្នីរម្យ
ប្រភព៖ bbc, dailymail