រារាំងប្រពន្ធអត់ខាន់ស្លាមិនឱ្យធ្វើការជាស្រីបម្រើខារ៉ាអូខេកើតហិង្សាខាងប្រុសជាប់ទ្រុងមួយដង្ហើមចង្រិត
ករណីនេះបានកើតឡើងនៅវេលា ម៉ោង១២និង២២នាទីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្ទះជួល ស្ថិតក្នុងភូមិ ក្បាលស្ពានមួយ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
លោក អ៊ឹង សុភារៈ នាយប៉ុស្ដិ៍ក្រុង ប៉ោយប៉ែតបានឱ្យដឹងថា បុរសជាប្ដីដែល ត្រូវបានឃាត់ខ្លួនឈ្មោះ គង់ ប៊ុនរិទ្ធ អាយុ២៧ឆ្នាំ មានមុខរបរជាជាងសំណង់ រីឯប្រពន្ធឈ្មោះ មាស ស្រ៉ីវហេង អាយុ២១ឆ្នាំ មានមុខរបរជាអ្នកបម្រើនៅ ក្នុងហាងខារ៉ាអូខេ ទាំង២នាក់រស់នៅ ផ្ទះជួលកន្លែងកើតហេតុ ។
បើតាមសាក្សីនៅចំណុចកើតហេតុ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុន ពេលកើតហេតុគូស្នេហ៍អត់ខាន់ស្លាខាង លើនេះបានជជែកគ្នានៅក្នុងបន្ទប់ ។ ដំបូងឡើយគេបានឮសំឡេងខាងប្រុសនិយាយ ទៅកាន់ប្រពន្ធថា “អូនអែងគួរតែឈប់ ទៅធ្វើការនៅក្នុងហាងខារ៉ាអូខេបន្ដទៀត វាមិនសូវសមរម្យទេ” ហើយបើឈប់ ទៅធ្វើនៅទីនោះបន្ដទៀតគេ(ប្ដី)នឹង ធានារ៉ាប់រងចេញលុយថ្លៃបន្ទប់ជួល និងការហូបចុកប្រចាំថ្ងៃទាំងអស់ ។ ប៉ុន្ដែប្រពន្ធអត់ខាន់ស្លាបដិសេធមិនយល់ព្រម ។ ទំនងជាការនិយាយគ្នាមិនចុះ សម្រុងធ្វើឱ្យអ្នកទាំង២កើតជម្លោះ ឡើងកំដៅឈានដល់វាយតប់គ្នាធ្វើឱ្យ ផ្អើលដល់មិត្ដភក្ដិប្រុសស្រីដែលជួល បន្ទប់ស្នាក់នៅជាប់គ្នា ។ ពេលនោះនាង ជាប្រពន្ធបានទូរស័ព្ទហៅម្ដាយរបស់គេ ឱ្យជួយហើយពេលដែលម្ដាយមកដល់ ក៏បានបដិសេធមិនទទួលស្គាល់ខាងប្រុសជាកូនប្រសាស្អីនោះដែរ ។ បន្ទាប់មក នាងជាប្រពន្ធអត់ខាន់ស្លាក៏បានទូរស័ព្ទទៅប្ដឹងនគរបាលប៉ុស្ដិ៍ឱ្យ ឃាត់ខ្លួនយក ទៅឃុំនៅនគរបាលប៉ុស្ដិ៍ក្រុងប៉ោយប៉ែតពីបទបង្កហិង្សាដោយចេតនា ។
បើតាមការសន្និដ្ឋាននៅកន្លែងកើត ហេតុពីសំណាក់មិត្ដភក្ដិបានដាក់ការសង្ស័យថា ទំនងជាខាងស្រីមានអ្នកថ្មី ចិញ្ចឹមទើបចង់បំភ្លេចគូស្នេហ៍រស់នៅ ជាមួយគ្នាដូចប្ដីប្រពន្ធនេះចោល ព្រោះតែឃើញប្រុសថ្មីជាអ្នកមានទ្រព្យសម្បត្ដិ ខណៈដែលគូស្នេហ៍កំសត់កម្រធ្វើជាជាង សំណង់ដែលមិនអាចរកប្រាក់មកផ្គត់ផ្គង់ ជីវភាពរាប់ទាំងក្រេមម្សៅឱ្យនាងបាន។ អ្វីដែលបុរសជាប្ដីមានបំណងឃាត់មិនឱ្យប្រពន្ធទៅបន្ដការងារនៅ ក្នុងហាង ខារ៉ាអូខេធ្វើជាស្រីបម្រើបន្ដទៀតក៏គេ សង្ស័យដែរថា បណ្ដាលមកពីបុរសជា ប្ដីមានការប្រចណ្ឌនិងមិនចង់ឱ្យបន្ដមុខ របរដែលញាតិមើលមិនសមរម្យ ។
បើទោះបីជាមានការសន្និដ្ឋានក្រោយ ពីការជម្លោះរវាងប្ដីប្រពន្ធអត់ខាន់ស្លា នេះគេបានឃើញភាគីខាងស្រីបានធ្វើ ដំណើរទៅកាន់នគរបាលប៉ុស្ដិ៍ប៉ោយប៉ែត ហើយមួយសន្ទុះគេបានឃើញអ្នកទាំង២ ឡើងជិះម៉ូតូឌុបឱបចង្កេះគ្នាមកកាន់ បន្ទប់ផ្ទះជួលដូចជាគ្មានរឿងអ្វីកើតឡើង អ្វីទាល់តែសោះ ។
លោក អ៊ឹង សុភារៈ បានប្រាប់ឱ្យដឹងថា ការដែលសមត្ថកិច្ចមិនឃាត់ខ្លួន ភាគីខាងប្រុសព្រោះខាងស្រីមិនបានដាក់ ពាក្យបណ្ដឹងអ្វីឡើយ ហើយសមត្ថកិច្ច បានអប់រំចំពោះអ្នកទាំង២កុំឱ្យកើតមាន បញ្ហាបន្ដទៀតនៅពេលខាងមុខទើបអ្នក ទាំង២ស្រុះស្រួលគ្នាឡើងវិញនិងយល់ ព្រមរស់នៅជាមួយជានាឡើងវិញ ។
គួរបញ្ជាក់ថា អ្នកទាំង២នេះបានរស់ នៅជាមួយគ្នាច្រើនឆ្នាំមកហើយពួកគេ មិនទាន់មានកូនចៅអ្វីឡើយក្នុងលក្ខណៈ ជាប្ដីប្រពន្ធអត់ខាន់ស្លា ៕
_______________________
ប្រភពពីនគរវត្ត
