នាយករដ្ឋមន្ដ្រី ៖ មន្ដ្រីរាជការ មានប្រាក់ ក្រោម ៨០ម៉ឺនរៀល មិនចាំបាច់បង់ពន្ធ

10/09/2014 0 Comments A+ a-

ភ្នំពេញ ៖ សម្រាប់ច្បាប់ថវិកាថ្មី ដែល រដ្ឋសភា គ្រោងអនុម័តនាពេលខាងមុខនេះ ត្រូវបានសម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន  ថ្លែងបញ្ជាក់ថា ចំពោះមន្ដ្រីរាជការ ទាំង ឡាយណា ដែលទទួលប្រាក់ខែក្រោម៨០ ម៉ឺន រៀល មិនចាំបាច់បង់ពន្ធចូលរដ្ឋនោះ ឡើយ ពោលតម្រូវតែមន្ដ្រីរាជការ ដែល ទទួលប្រាក់បៀរវត្សរ៍ ចាប់ពី៨០ម៉ឺនរៀល ឡើងលើ ។
ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រជ័យ លាភី ដល់និស្សិតសាកលវិទ្យាល័យឯកទេស នៃកម្ពុជា កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ ២០១៤ នៅមជ្ឈមណ្ឌលកោះពេជ្រ សម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានលើកឡើងថា ច្បាប់ថវិកាចាស់ គឺតម្រូវឱ្យមន្ដ្រីរាជការ ដែលមានប្រាក់បៀរវត្សរ៍ ៥០ម៉ឺនរៀលឡើងលើ ត្រូវបង់ពន្ធជូនរដ្ឋ ដូច្នេះដើម្បីជួយកាត់បន្ថយការលំបាកបានខ្លះនោះ ច្បាប់ថវិកាថ្មី តម្រូវឱ្យមន្ដ្រីរាជការ ដែលមានប្រាក់ខែក្រោម ៨០ម៉ឺនរៀល មិនចាំបាច់បង់ពន្ធនោះឡើយ ។
ចំពោះការសម្រេចច្បាប់ថវិកាថ្មីខាងលើ នេះ រដ្ឋត្រូវខាតបង់ថវិកា ១០លានដុល្លារ ក្នុងមួយឆ្នាំ ។
_____________
ផ្តល់សិទ្ទិដោយ៖ dap-news