អាចនាំចូលជម្រើសជាតិបានទេ កូនកាត់ខ្មែរ លេខ១ US Open&Korean Open?
ថ្មីៗនេះ ស៊ន សៀម៉ី
ល្បីខ្ទរខ្ទារពេញអាស៊ី អំពីរឿងទទួលមេដាយមាសនៅកីឡា Asian
Games តំណាងឲ្យកម្ពុជា។ ទន្ទឹមគ្នានេះ
មានកីឡាការិនីតេក្វាន់ដូជើងខ្លាំងកូនកាត់ខ្មែរម្នាក់ទៀត
គឺ Cassie Tubbs បានលេចមុខនៅលើកាសែត The Washington Post
ដើមខែនេះ។ Cassie Tubbs មានម្ដាយជាជនជាតិខ្មែរ
និងឪពុកជនជាតិអាមេរិក។

លោក ឃីម សត្ថា អតីតគ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូផ្នែកប្រយុទ្ធពីឆ្នាំ ២០០៨ ដល់២០១៣បានឲ្យដឹងថា គ្រួសាររបស់ Cassie Tubbs តែងតែទាក់ទងមកលោក អំពីស្ថានភាពកីឡាតេក្វាន់ដូកម្ពុជា។
ឆ្លងតាមបទពិសោធន៍ជោកជាំលើឆាកអន្តរជាតិ គ្រូបង្វឹកវ័យ ៤២ ឆ្នាំរូបនេះបានសរសើរដល់ បច្ចេកទេសរបស់ Cassie Tubbs ថាពិតជាអស្ចារ្យ និងសក្ដិសមនៅក្នុងលំដាប់ពិភពលោក។ លោកបញ្ជាក់ថាបើបាន Cassie មកប្រកួតឲ្យកម្ពុជារឹតតែប្រសើរ ព្រោះអាចបង្កើនធនធានមនុស្សផ្នែកតេក្វាន់ដូ និងអាចចាប់ដៃ សៀម៉ី ទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ ខាងមុខ។ អ្វីដែលលំបាកនោះ គឺ Cassie អត់សូវចេះខ្មែរ ហើយពិភពលោកស្គាល់រូបនាងច្បាស់ហើយនៅក្នុងកម្មវិធីអន្តរជាតិ នានាកន្លងមកនេះ។

Cassie Tubbs ទទួលជោគជ័យខ្លាំងនៅ U.S Open, German Open និង Korean Open ដែលគូប្រកួតរបស់នាងមិនអាចរកបានសូម្បីតែមួយពិន្ទុពីនាង ក្នុងចំណោម៥ប្រកួតនៅអាស៊ី និង គូប្រកួតខ្លាំងៗផ្សេងទៀត។
ការប្រកួតលក្ខណៈអន្តរជាតិ Cassie Tubbs រឹតតែមិនដែលចាញ់ទាល់តែសោះដោយផ្ដួលកីឡាការិនីចំណាត់ថ្នាក់ លេខ១៥ សញ្ជាតិ ឆែក និង បំបាក់ចំណាត់ថ្នាក់លេខ១៣សញ្ជាតិ អាល្លឺម៉ង់។ ជ័យជម្នះទាំងនេះហើយទើបធ្វើឲ្យ Cassie ឈានដល់ចំណាត់ថ្នាក់ពិភពលោក។


Cassie Tubbs ចូលហ្វឹកហាត់តេក្វាន់ដូតាំងពីអាយុ ៣ឆ្នាំដោយមានឪពុក Gregg Tubbs សញ្ជាតិអាមេរិកជាគ្រូបង្វឹកផ្ទាល់។ កុមារីម្នាក់នេះខំប្រឹងហ្វឹកហាត់ជាច្រើនម៉ោងក្នុងមួយ ថ្ងៃ។ នាងចាប់ផ្ដើមចូលប្រកួតពេលមាន អាយុ ៤និង ៥ ឆ្នាំក្នុងលក្ខណៈតំបន់។ លុះអាយុដល់ ៦-៧ ឆ្នាំ នាងចូលប្រកួតថ្នាក់ជាតិទទួលបានមេដាយមាសរាល់លើក។ ចាប់ពីពេលនោះមក Cassie ហ្វឹកហាត់កាន់តែខ្លាំងរហូតដល់សម្រេចបំណងក្លាយជា កីឡាការិនីតេក្វាន់ដូលំដាប់ពិភពលោក។
សព្វថ្ងៃនេះ Cassie Tubbs ទើបមានអាយុ ១៥ ឆ្នាំមានកម្ពស់ ១,៧៣ ម៉ែត្រ(កម្ពស់សួរកាលឆ្នាំមុន) រស់នៅជាមួយម្ដាយខ្មែរ និង ឪពុកសញ្ជាតិអាមេរិកនៅក្រុង Plano នៃ រដ្ឋតិចសាសន៍។ ថ្មីៗក្រុមគ្រួសារខាងលើក៏បានសាទរចំពោះជ័យជម្នះ ស៊ន សៀម៉ី ដែលនាំមោទនភាពជូនជាតិកម្ពុជាទាំងមូល។
អានចប់ តើប្រិយមិត្តចង់ឃើញ Cassie លេងឲ្យជម្រើសជាតិខ្មែរនៅឡាំពិកឆ្នាំ២០១៦ ទេ?
អត្ថបទទាក់ទង សៀវម៉ី សូមចុចត្រង់នេះ…

អត្ថបទ៖ ឆន ទិត្យ
Cassie Tubbs (ឆ្វេង) ថតជាមួយ ស៊ន សៀវម៉ី នៅឥណ្ឌូណេស៊ីនាពេលកន្លងមក
លោក ឃីម សត្ថា អតីតគ្រូបង្វឹកជម្រើសជាតិតេក្វាន់ដូផ្នែកប្រយុទ្ធពីឆ្នាំ ២០០៨ ដល់២០១៣បានឲ្យដឹងថា គ្រួសាររបស់ Cassie Tubbs តែងតែទាក់ទងមកលោក អំពីស្ថានភាពកីឡាតេក្វាន់ដូកម្ពុជា។
ឆ្លងតាមបទពិសោធន៍ជោកជាំលើឆាកអន្តរជាតិ គ្រូបង្វឹកវ័យ ៤២ ឆ្នាំរូបនេះបានសរសើរដល់ បច្ចេកទេសរបស់ Cassie Tubbs ថាពិតជាអស្ចារ្យ និងសក្ដិសមនៅក្នុងលំដាប់ពិភពលោក។ លោកបញ្ជាក់ថាបើបាន Cassie មកប្រកួតឲ្យកម្ពុជារឹតតែប្រសើរ ព្រោះអាចបង្កើនធនធានមនុស្សផ្នែកតេក្វាន់ដូ និងអាចចាប់ដៃ សៀម៉ី ទៅប្រកួតកីឡាអូឡាំពិកឆ្នាំ២០១៦ ខាងមុខ។ អ្វីដែលលំបាកនោះ គឺ Cassie អត់សូវចេះខ្មែរ ហើយពិភពលោកស្គាល់រូបនាងច្បាស់ហើយនៅក្នុងកម្មវិធីអន្តរជាតិ នានាកន្លងមកនេះ។
Cassie លេខ១ US Open ពាក់អាវ FBT ដែលទិញពីកម្ពុជាទៅលើកមេដាយ
Cassie Tubbs ទទួលជោគជ័យខ្លាំងនៅ U.S Open, German Open និង Korean Open ដែលគូប្រកួតរបស់នាងមិនអាចរកបានសូម្បីតែមួយពិន្ទុពីនាង ក្នុងចំណោម៥ប្រកួតនៅអាស៊ី និង គូប្រកួតខ្លាំងៗផ្សេងទៀត។
ការប្រកួតលក្ខណៈអន្តរជាតិ Cassie Tubbs រឹតតែមិនដែលចាញ់ទាល់តែសោះដោយផ្ដួលកីឡាការិនីចំណាត់ថ្នាក់ លេខ១៥ សញ្ជាតិ ឆែក និង បំបាក់ចំណាត់ថ្នាក់លេខ១៣សញ្ជាតិ អាល្លឺម៉ង់។ ជ័យជម្នះទាំងនេះហើយទើបធ្វើឲ្យ Cassie ឈានដល់ចំណាត់ថ្នាក់ពិភពលោក។
Cassie ត្រូវផ្សាយនៅ Washington Post ថ្ងៃទី ២ ខែតុលានេះ
កំណត់ត្រា US Open និង Korean Open
Cassie Tubbs ចូលហ្វឹកហាត់តេក្វាន់ដូតាំងពីអាយុ ៣ឆ្នាំដោយមានឪពុក Gregg Tubbs សញ្ជាតិអាមេរិកជាគ្រូបង្វឹកផ្ទាល់។ កុមារីម្នាក់នេះខំប្រឹងហ្វឹកហាត់ជាច្រើនម៉ោងក្នុងមួយ ថ្ងៃ។ នាងចាប់ផ្ដើមចូលប្រកួតពេលមាន អាយុ ៤និង ៥ ឆ្នាំក្នុងលក្ខណៈតំបន់។ លុះអាយុដល់ ៦-៧ ឆ្នាំ នាងចូលប្រកួតថ្នាក់ជាតិទទួលបានមេដាយមាសរាល់លើក។ ចាប់ពីពេលនោះមក Cassie ហ្វឹកហាត់កាន់តែខ្លាំងរហូតដល់សម្រេចបំណងក្លាយជា កីឡាការិនីតេក្វាន់ដូលំដាប់ពិភពលោក។
សព្វថ្ងៃនេះ Cassie Tubbs ទើបមានអាយុ ១៥ ឆ្នាំមានកម្ពស់ ១,៧៣ ម៉ែត្រ(កម្ពស់សួរកាលឆ្នាំមុន) រស់នៅជាមួយម្ដាយខ្មែរ និង ឪពុកសញ្ជាតិអាមេរិកនៅក្រុង Plano នៃ រដ្ឋតិចសាសន៍។ ថ្មីៗក្រុមគ្រួសារខាងលើក៏បានសាទរចំពោះជ័យជម្នះ ស៊ន សៀម៉ី ដែលនាំមោទនភាពជូនជាតិកម្ពុជាទាំងមូល។
អានចប់ តើប្រិយមិត្តចង់ឃើញ Cassie លេងឲ្យជម្រើសជាតិខ្មែរនៅឡាំពិកឆ្នាំ២០១៦ ទេ?
អត្ថបទទាក់ទង សៀវម៉ី សូមចុចត្រង់នេះ…
Cassie Tubbs(ខៀវ)
អត្ថបទ៖ ឆន ទិត្យ
