ភ្នាក់ងារ: រ៉ូណាល់ដូគឺជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ អញ្ជឹងហើយទើបReal ដាក់តម្លៃខ្លួន ៧៨៥ លានផោន
គ្រីស្ទាណូ រ៉ូណាល់ដូនឹងមានតម្លៃ ៧៨៥ លានផោន (១.២៦១ លានដុល្លារ) ប្រសិនបើក្លឹបប្រាថ្នាចង់លក់គាត់ចេញពីក្លឹប។ នេះគឺជាតម្លៃខ្លួនដែលដាក់លើកិច្ចសន្យារបស់កំពូលកីឡាករវ័យ ២៩ ឆ្នាំរូបនេះ ហើយភ្នាក់ងាររបស់គាត់បានទទូចថាគាត់គឺពិតជាសក្តិសមនឹងតម្លៃនេះណាស់។
ការដាក់តម្លៃខ្លួន ១ ពាន់លានអឺរ៉ូនេះគឺជាការគូសបញ្ជាក់យ៉ាងច្បាស់ថាហេតុអ្វីបានជា Man Utd និងបណ្តាក្លឹបដទៃទៀតនឹងយល់ថាខ្លួនគ្មានលទ្ធភាពនាំកីឡាកររូបនេះចេញពីទឹកដី Santiago Bernabeu។
Sportsmail បានរាយការណ៍កាលពីខែមុនថា Man U គ្មានបំណងដកលុយធនាគារសម្រាប់ទិញរ៉ូណាល់ដូក្នុងតម្លៃនេះទេ បើទោះបីជាពួកគេស្រឡាញ់រ៉ូណាល់ដូយ៉ាងណាក៏ដោយ។ ភ្នាក់ងាររ៉ូណាល់ដូលោក Mendes បាននិយាយថា “ខ្ញុំលែងទទួលបានការហៅទូរស័ព្ទចូលពីនរណាទាំងអស់ ដែលសួរនាំអំពីរ៉ូណាល់ដូ ព្រោះពួកគេដឹងថាវាមិនអាចទៅរួចទេដែលនាំរ៉ូណាល់ដូចេញពី Madrid ដូច្នេះវាគ្មានតម្លៃអ្វីឲ្យពួកគេតេមកសួររឿងនេះទេ”។

“តម្លៃខ្លួនដែលបានចែងក្នុងកិច្ចសន្យារបស់រ៉ូណាល់ដូគឺ ១ ពាន់លានអឺរ៉ូ។ Man U គឺស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់តែងតែគោរពចំពោះមនុស្សដែលបង្ហាញក្តីស្រឡាញ់ចំពោះគាត់ ប៉ុន្តែគាត់នឹងនៅ Madrid រហូតដល់ទីបញ្ចប់”។
“តម្លៃខ្លួនដែលបានចែងក្នុងកិច្ចសន្យារបស់រ៉ូណាល់ដូគឺ ១ ពាន់លានអឺរ៉ូ។ Man U គឺស្ថិតក្នុងបេះដូងរបស់គាត់ ហើយគាត់តែងតែគោរពចំពោះមនុស្សដែលបង្ហាញក្តីស្រឡាញ់ចំពោះគាត់ ប៉ុន្តែគាត់នឹងនៅ Madrid រហូតដល់ទីបញ្ចប់”។
តម្លៃនេះបានធ្វើឲ្យតម្លៃខ្លួន ៣៣១ លានផោនរបស់មេសស៊ីនៃក្រុម Barcelona មើលទៅហាក់ដូចជាតិចណាស់ ហើយលោក Mendes និយាយថា តម្លៃនេះគឺត្រូវបានកែតម្រូវទៅតាមកំរិតលេងរបស់រ៉ូណាល់ដូក្នុងការប្រកួត។
លោកបាននិយាយថា “ក្រៅពីជាកីឡាករបាល់ទាត់ល្អបំផុតក្នុងប្រវត្តិសាស្ត្រ គាត់គឺជាអត្តពលិកអស្ចារ្យបំផុតគ្រប់សម័យកាល។ អ្នកមិនអាចប្រៀបធៀបគាត់ទៅនឹងនរណាម្នាក់បានឡើយ។ គាត់គឺជាកីឡាករល្អបំផុតក្នុងកីឡាករដ៏ធំបំផុតក្នុងពិភពលោកនេះ (បាល់ទាត់) ដែលមានការប្រកួតច្រើនជាងកីឡាផ្សេងៗទាំងអស់។ យោងហេតុផលនេះ គាត់គឺជាអត្តពលិកល្អបំផុតក្នុងពិភពលោក។ នឹងពុំមាននរណាម្នាក់ដូចរូបគាត់ទេសម្រាប់រយៈពេល ៥០០ ឆ្នាំបន្ទាប់”៕ ប្រភពៈ C