Nicki Minaj ពីរ​ឈុត​នេះ​សម្ញែង​ដើម​ទ្រូង​ធំ​ៗ​លើ​គោក

10/22/2014 0 Comments A+ a-

តារា​ចម្រៀង​រ៉េប​អាមេរិក Nicki Minaj បាន​លេច​មុខ​លើ​ទំព័រ​ទស្សនាវដ្ដី​ម៉ូដ GQ ក្នុង​ឈុត​សំលៀក​បំពាក់​ដ៏​ប្លែក​ និង​សិចស៊ី​ចំនួន​ពីរ​ឈុត និង​បាន​និយាយ​ថា​នាង​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​ម្ដង​ទៀត​តាម​រយៈ​អាល់ប៊ុម​ថ្មី​ដែល​នឹង​ចេញ​លក់​ខែ​ក្រោយ​នេះ។

សម្រាប់​ការ​ថត​ម៉ូដ​ឲ្យ​ទស្សនាវដ្ដី GQ លើក​នេះ តារា​ចម្រៀង​វ័យ ៣១​ឆ្នាំ Nicki Minaj បាន​ពាក់​អាវ​ពណ៌​ស​ដែល​មាន​ម៉ូដ​ប្លែក​និង​បង្ហាញ​ដើម​ទ្រូង​របស់​នាង​ស្ទើរ​តែ​ទាំង​ស្រុង ជាមួយ​សំពត់​ពណ៌​ខៀវ​ត្រឹម​ជង្គង់ និង​មាន​ឆ្កែ Poodle ពីរ​គឺ​មួយ​ពណ៌​ខៀវ និង​មួយ​ទៀត​ពណ៌​ផ្កា​ឈូក​អម​សង​ខាង។ ​មួយ​ឈុត​ទៀត​នាង​ពាក់​អាវ​ដដែល​ ប៉ុន្តែ​ប្ដូរ​សំពត់​ពណ៌​ក្រហម​វិញ។ សម្រាប់​ការ​ផាត់​មុខ និង​ធ្វើ​សក់ របស់​នាង​គឺ​មើល​ទៅ​លក្ខណៈ​ធម្មជាតិ​ស្ទើរ​តែ​មួយ​រយ​ភាគ​រយ។

nicki-minaj-sexy-pics-gallery-7

ខុស​ប្លែក​ពី​ស្ទីល​មុន​ៗ​ដែល​នាង​ចូល​ចិត្ត​ពាក់​សក់​ពណ៌​ និង​លេង​ម៉ូដ​សំលៀក​បំពាក់​ប្លែក​ៗNicki Minaj បាន​និយាយ​ប្រាប់​ទស្សនាវដ្ដី GQ ថា​សម្រាប់​អាល់ប៊ុម​ថ្មី​នេះ នាង​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់​ផ្អើល​តាម​រយៈ​ការ​លេង​ស្ទីល​បែប​ធម្មជាតិ​វិញ​ម្ដង។ Nicki បាន​និយាយ​​ថា “ខ្ញុំ​នឹង​ធ្វើឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ម្ដង​ទៀត​ដោយ​លេង​ស្ទីល​ធម្មតា​ៗ​ជាង​មុន។ ខ្ញុំ​គិត​ថា​ធ្វើ​បែប​នេះ​គឺ​វា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​ការ​បន្ត​លេង​ស្ទីល​ប្លែក​ៗ​ដូច​រាល់​ដង”។​​​

ស្រប​ពេល​ដែល​អាល់ប៊ុម​ថ្មី​ “Pinkprint” ត្រៀម​ចេញ​លក់​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ខាង​មុខ​នេះ តារា​ចម្រៀង​ម្ចាស់​បទ “Annaconda” នឹង​បង្ហាញ​វត្តមាន​ពិសេស​ក្នុង​កម្មវិធី MTV European Music Awards នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ខាង​មុខ​ក្នុង​នាម​ជា​ពិធីករ​ផង និង​អ្នក​សម្ដែង​ផង ៕
1413822597006_Image_galleryImage_NICKI_MINAJ_FEATURED_IN_T
ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ hollywoodlife