បារាំងនិងចិនរួមគ្នាផលិតសេះក្បាលនាគ និងពីងពាងយន្តយក្សដើម្បីរំលឹកខួបការទូត
ចិនបានធ្វើពិធីរំលឹកខួបចំណងការទូតដ៏ស្អិតល្មួត “បារាំង-ចិន” ក្នុងពហុកីឡដ្ឋានជាតិOlympic Park នាទីក្រុងប៉េកាំងកាលពីចុងសប្ដាហ៍មុនដោយបានផលិតសេះក្បាលនាគ និងពីងពាងយន្តដើម្បីសម្ដែងក្នុងកម្មវិធីនោះ។
ដើម្បីរំលឹកខួបចំណងការទូតទី៥០វាងប្រទេសទាំងពីរ រដ្ឋាភិបាលក្រុងប៉េកាំងបានធ្វើពិធីរំលឹកខួបដ៏ធំនោះដោយផលិតសេះក្បាលនាគនិងពីងពាងយន្តយក្សឲ្យមកសម្ដែងពីឥទ្ធិពលដ៏ខ្លាំងខ្លានិងដើម្បីបង្ហាញពីមិត្តភាពយ៉ាងជិតស្និទ្ធ “បារាំង-ចិន” ដែលមិនអាចកាត់ថ្លៃបានអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។
សារព័ត៌មានស៊ីនហួរ(Xinhua) របស់ចិនបានឲ្យដឹងថាសត្វយន្តទាំងពីរត្រូវបានបញ្ជាដោយក្រុមហ៊ុនរៀបចំការសម្ដែងសិល្បៈរបស់បារាំងមួយឈ្មោះ La Machine ហើយការសម្ដែងទៀតសោតត្រូវបានច្របាច់បញ្ចូលគ្នារវាងសិល្បៈវប្បធម៌ចិន និងវប្បធម៌របស់បារាំង៕
វីដេអូ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ shanghaiist
