ការលក់ ផលិតផលរបស់ Microsoft ក្នុងត្រីមាសទី៣ មានសន្ទុះកើនឡើង ២៥ភាគរយ

10/24/2014 0 Comments A+ a-

ញ៉ូវយ៉ក៖ គិតក្នុងត្រីមាសទី៣ ឆ្នាំ២០១៤ ការលក់ផលិតផល របស់ក្រុមហ៊ុន Microsoft បានកើនឡើង ប្រមាណ ២៥ភាគរយ ។
យោងតាមទូរទស្សន៍ CNN បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ថា ក្នុងអំឡុងពេល៣ខែ ចុងក្រោយកន្លងទៅនេះ (ត្រីមាសទី៣) ក្រុមហ៊ុន Microsoft បានប្រកាសថា ក្រុមហ៊ុនបានលក់ចេញផលិតផលរបស់ខ្លួន ក្នុងនោះមាន Windows, Xbox ដែលគេស្គាល់ថាជាហ្គេម ដ៏ពេញនិយម រួមទាំងផលិតផល ជាច្រើនទៀតនោះ មានសន្ទុះកើនឡើង ប្រមាណ២៥ភាគរយ ក្នុងនោះរួមមាន Tablets និងស្មាតហ្វូនដែល ផលិតដោយក្រុមហ៊ុន Nokia ផងដែរ ។
នេះជាអ្វីដែលថ្មីសម្រាប់ Microsoft ដែលប្រតិបត្តិការរបស់ខ្លួនមានភាពប្រសើរ ។
គេបានដឹងថា សម្រាប់ការលក់ចេញនូវ Windows ឃើញថា ក្នុងត្រីមាសខាងលើនេះបានច្រើន ដោយវាជាចំណែកមួយ ធ្វើឲ្យអាជីវកម្ម បានកើនឡើងប្រមាណ១០ភាគរយ ប៉ុន្តែសម្រាប់ PC វិញបានធ្លាក់ចុះ១ភាគរយ ។
លោក Satya Nadella នាយកប្រតិបត្តិក្រុមហ៊ុន Microsoft បានលើកឡើងថា នេះជារឿងពិតប្រាកដណាស់ ដែលក្រុមហ៊ុនទទួលបាន ការលក់ចេញផលិតផល បានកើនឡើងខ្ពស់ បើធៀបនឹងត្រីមាស ដូចគ្នាកាលពីឆ្នាំមុននោះ តួលេខនេះបានកើនឡើង១២៨ភាគរយឯណោះ ។
លោកនាយកប្រតិបត្តិបានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយក្នុងសន្និសីទ នឹងមានវិនិយោគិនជាច្រើនចូលរួម ៕
Photo by DAP-News