ការសូត្រធម៌ជួយ ឲ្យមានរាងស្អាត
ភ្នំពេញៈ វិធីក្នុងការសម្រក ទំងន់មានច្រើនបែប ច្រើនយ៉ាងណាស់ មានតាំងពីប្រើប្រាស់ ថ្នាំសម្រក កាហ្វេសម្រក ហាត់ប្រាណ និង ការតមអាហារជាដើម។ អ្នកខ្លះពិបាកក្នុងការសម្រក ដោយជោគជ័យខ្លាំងណាស់ ព្រោះវាទាមទារ ការតាំងចិត្ត ខ្ពស់បំផុត ដើម្បីសម្រចគោលបំណង ក្នុងដំណើរឆ្ពោះទៅរក រូបរាងសមសួននេះ ។
តែថ្ងៃនេះគេហទំព័រ Looking TODAY សុំណែនាំវិធីថ្មីមួយទៀត ដែលកាន់តែងាយស្រួលជាងវិធីខាង លើនោះគឺ ការសូត្រធម៌។ ស្ទើរមិនគួរឲ្យ ជឿមែនទេ ព្រោះគ្រាន់តែសូត្រធម៌សោះ ក៏អាចសម្រកទំងន់បានដែរ ខណៈដែល វិធីនេះមិនទាន់ មានប្រើប្រាស់ឲ្យបាន ទូលំទូលាយនៅឡើយ ។
វីធីសាស្ត្រដ៏ប្លែកនេះត្រូវបានរកឃើញដោយ ក្រុមគ្រូពេទ្យថៃ និងក្រុមគ្រូពេទ្យផ្នែកពិសោធន៍ ដែលបានជ្រើសរើសមនុស្ស ជាច្រើនរយនាក់ដើម្បី ចូលរួមពិសោធន៍ ។
លទ្ធផលបានបង្ហាញថា នៅពេលអ្នកសូត្រមន្តចាប់ពី១៥នាទីឡើងទៅ រាងកាយរបស់អ្នកនឹងបញ្ចេញ Serotonin ( សេរ៉ូតូនីន) ដែលវាមានតួនាទី ក្នុងការគ្រប់គ្រាន់ការឃ្លានអាហារ និងអារម្មណ៍ ឆេវឆាវ ពិសេសវាជាកត្តាលីករក្នុងការសម្រកទំងន់ ។
ក្នុងការពិសោធន៍ បានបង្ហាញថា អ្នកដែលមានរោគ ឈឺក្បាលជាប់ជាប្រចាំ មួម៉ៅអារម្មណ៍មិនល្អ ចូលចិត្តទទួលទាន អាហារច្រើនៗ ក្រោយសូត្រធម៌ ពួកគេបាត់ អាការៈទាំងស្រុង ឬនៅមានតិចតួច ។
អ្នកជំនាញបាននិយាយថា ការសូត្រធម៌ត្រូវបានហាមឃាត់នៅពេលអ្នកទើបតែទទួលទានអាហាររួច ព្រោះអ្នកអាចនឹង គ្មានសមាធិក្នុងការសូត្រ ព្រោះ ឈាមទាំងអស់ត្រូវបានយកទៅ ប្រើប្រាស់ដើម្បីរំលាយអាហារ ។ ការសូត្រធម៌វាបាន ធ្វើឲ្យ សុខភាពផ្លូវចិត្តស្ងប់ស្ងាត់ល្អ ហើយសុខភាពផ្លូវចិត្តល្អ នាំឲ្យសុខភាពផ្លូវកាយរីកចម្រើន ។
ពេលដែលល្អបំផុតក្នុងការសូត្រ គឺមុនពេលគេង មិនត្រឹមតែធ្វើឲ្យអ្នកគេងលក់ស្រួលទេ អ្នកថែមទាំងបាត់បង់ អារម្មណ៍មិននឹងហ្នរថែមទៀតផង ។ ចំណែកឯសៀវភៅធម៌ទាំងនោះមិនពិបាករកទេ ព្រោះមានការចែកចាយជាច្រើន តាមទីសាធារណៈនានា ដែលមិនគតថ្លៃនោះទេ ៕
