Samsung និងសាកលវិទ្យាល័យ ភូមិន្ទវិចិត្រ និងសិល្បៈ រំលឹកស្នាព្រះហស្ថ សម្តេចតា

10/24/2014 0 Comments A+ a-

ភ្នំពេញ៖ ក្រុមហ៊ុន Samsung នាថ្មីៗនេះ បានចូលរួមឧបត្ថម្ភ ជាមួយសាកលវិទ្យាល័យ ភូមិន្ទវិចិត្រ សិល្បៈ ក្នុងការ រៀបចំកម្មវិធីសម្តែង សិល្បៈ ដើម្បីរំលឹកពីធីគោរព ព្រះវិញ្ញាណក្ខន្ធ ព្រះបរម រតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ របស់កម្ពុជា ។
ការរៀបចំ តន្រ្តីនេះ ក៏ដើម្បីរំលឹកដល់ស្នាព្រះហស្ថ មហាធំធេង និងកម្រង សិល្បៈតន្ត្រី ដែលជាព្រះរាជ និពន្ធផ្ទាល់ របស់ព្រះអង្គ អមដោយការសម្តែង សិល្បៈបុរាណ សម័យ នានា ដោយក្រុមនិស្សិត ដែលនឹងប្រព្រឹត្តទៅ នៅសាលមហោស្រព ចតុមុខ ចាប់ពីម៉ោង ៧ យប់ នៅថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៤ ។
នៅក្នុងកម្មវិធីនោះដែរ ក៏មានវត្តមាន និងព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សមាជិកព្រះរាជវង្សានុវង្ស មន្ត្រីរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រុមហ៊ុននានា និង អ្នកចូលរួម ប្រមាណ៧០០នាក់៕