Microsoft នឹង​ប្រកាស​ Smartwatch ថ្មី​នៅ​ប៉ុន្មាន​សប្តាហ៍ទៀត?

10/20/2014 0 Comments A+ a-

Microsoft ​ទើប​តែ​បាន​​ទិញ​ក្រុមហ៊ុន​ផលិត​ទូរសព្ទNokia របស់​ហ្វាំងឡង់​ ឥឡូវ​នេះ​ឮ​ថា​ក្រុមហ៊ុន​នេះ​​គ្រោង​នឹង​ប្រកាស​នាឡិកា​វៃ​ឆ្លាត​នៅ​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

សារ​ព័ត៌មាន ​Forbes បាន​ឲ្យ​ដឹង​ថាMicrosoft នឹង​បញ្ចេញ​Smartwatch ដំបូង​របស់​ខ្លួន​ដែល​អាច​ជា​គូ​ប្រជែង​នឹងApple Watch របស់​Apple និង​ Galaxy Gear S របស់​ Samsung។ Smartwatch ដែល​​Microsoft នឹង​សម្ញែង​នៅ​ពេល​ខាង​មុខ​មាន​មុខងារ​វាស់​ចង្វាក់​បេះ​ដូង ​និង​អាច​ដំណើរ​ការ​ជាមួយ​ទូរសព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​Windows Phone, iOS និង​Android។
microsoftfitnessbandpatent.0

របាយការណ៍​ដដែល​​បាន​ឲ្យ​ដឹង​ទៀត​ថា​Smartwatch ដំបូង​របស់​Microsoft នោះ​នឹង​មាន​ថាមពល​ថ្ម​ដែល​អាច​កាន់​បាន​ចំនួន​២ថ្ងៃ​​និង​មាន​អេក្រង់​ទំហំ​១,៥អ៊ីញ​។

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​សារព័ត៌មាន​Forbes ក៏​ធ្លាប់​បាន​ចុះ​ផ្សាយ​ដែល​ថា​Microsoft បាន​កំពុង​តែ​សម្ងំ​ផលិត​​Smartwatch ដំបូង​របស់​ខ្លួន​ហើយ​​វា​នឹង​បង្ហាញ​វត្តមាន​នៅ​ប៉ុន្មាន​សប្ដាហ៍​ទៀត​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា​មក​ទល់​ពេល​នេះ​​​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ណា​មួយ​ពី​Microsoft ចំពោះ​ពាក្យ​ចចាមអារ៉ាម​អំពី​វត្ត​មាន​Smartwatchដ៏​អាថ៌កំបាំង​នេះ​ឡើយ៕ អាន​ព័ត៌មានបច្ចេកវិទ្យា​ប្លែកៗសូមចុចត្រង់នេះ

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ ​​​​​​​​​gizmodo