តារា​ខ្មែរ​ ២ នាក់ ជាប់​ពាន​​មក​ពី​ក្រៅ​ប្រទេស​សុទ្ធតែ​បញ្ចេញ​គ្រឿង​ក្នុង​​ទាំង​អស់

10/20/2014 0 Comments A+ a-

ថ្មីៗ​នេះ តារា​ម៉ូដែល​កម្ពុជា​ចំនួន ២ នាក់ គឺ កញ្ញា នូ ទឹម​ស្រី​នៀត និង លោក Edwin សុទ្ធតែ​បាន​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី​ប្រកួត​ផ្សេង​គ្នា​ពី​ក្រៅ​ប្រទេស។ ឆ្លង​កាត់​ការ​ប្រកួត​តារា​ទាំង ២​ សុទ្ធតែ​ បញ្ចេញ ឈុត​គ្រឿង​ក្នុង​ទាំង​អស់។

1


កញ្ញា នូ ទឹម​ស្រី​នៀត ទើប​តែ​​បាន​ឈ្នះ​ជយលាភី​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award) ក្នុង​កម្មវិធី Miss Grand International ពី​ប្រទេស​ថៃ កាល​ពី​ដើម​ខែ តុលា នេះ។ ស្រី​ស្អាត កញ្ញា នូ ទឹម​ស្រីនៀត មាន​វ័យ​ ១៩​ ឆ្នាំ មាន​កម្ពស់ ១៧៥ សង់ទី​ម៉ែត្រ មក​ពី​ស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល ត្រូវ​បាន​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​សម្រស់​ជាមួយ​ពិភព​លោក​​ក្នុង​កម្មវិធី Miss Grand International នៅ​ទីក្រុង​បាងកក  ​ប្រទេស​ថៃ។ កម្មវិធី​នេះ បាន​ចាប់​ផ្ដើម​ដំណើរ​ប្រកួត​តាំង​ពី​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ២០១៤ ហើយ​បាន​បញ្ចប់​កាល ​ថ្ងៃ​ទី ​៧ តុលា កន្លង​ទៅ។ ជា​លទ្ធផល ស្រីនៀត ទទួល​បាន​ពានរង្វាន់​ផ្នែក​ប្រជាប្រិយ (Miss Popular Vote Award)។ ទឹម​ស្រីនៀត ជា​អតីត​ជយលាភី​លេខ​១  ​ក្នុង​កម្មវិធី Khmer Super Model រៀប​ចំ​ដោយ​ក្រុម​ហ៊ុន BKA Entertainment ។


IMG_08322528755_336721426447506_665355436_n6


ចំណែក​ លោក យិត មាសឧស្សាហ៏ ហៅ Edwin ដែល​បាន​ជាប់​ពានរង្វាន់​តារា​ញញឹម​ស្រស់ ជាង​គេ “ Mr. Smiley Award in Mister Asia Contest 2014 ” នៅ​ទី​ក្រុង​ហុង​កុង​ កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ជា​តារា​ម៉ូដែល​របស់​ក្រុម Sun Super Model Cambodia។ លោក​មាន​កំណើត​ក្នុង រាជធានី​ភ្នំពេញ មាន​វ័យ ២០ឆ្នាំ កម្ពស់ ១៧៧ សង់ទី​ម៉ែត្រ ទម្ងន់ ៦៧ គីឡូក្រាម។ “Mr Asia Contest 2014 ” ពិភព​លោក បាន​ធ្វើ​នៅ​ទី​ក្រុង​ហុង​កុង និង ​ចិន ​ចាប់​ផ្ដើម​ពី​ថ្ងៃ ទី ២២ ​ខែ ​កញ្ញា ឆ្នាំ ២០១៤ ដល់​​ថ្ងៃ​ទី ១៧ តុលា ឆ្នាំ ២០១៤ ក្នុង​នោះ​​ប្រទេស​ដែល​ចូល​រួម មាន​ចំនួន ១០ ប្រទេស ។ លោក​ត្រូវ​បាន​បញ្ជូន​​ទៅ​​ចូល​រួម​ប្រកួត​តាម​រយៈ FX Entertainment សហការ​ជាមួយ Hamsa Entertainment Cambodia ។

1488591_779346138797324_760381428_n1135

ឆ្លង​កាត់​តាម​វគ្គ​ប្រកួត តារា​​ម៉ូដែល​របស់​ប្រទេស​កម្ពុជា​ទាំង ២ សុទ្ធតែ​ស្លៀក​ពាក់ បញ្ចេញ​ខោទ្រនាប់ ដើរ​កាច់​រាង​មុខ​គណៈកម្មការ ក៏​ដូច​ជា ទស្សនិកជន​​ទាំង​អស់។ ទោះ​បី​មាន​ការ​រិះ​គន់​​លើ វប្បធម៌ ប្រពៃណី​មួយ​ចំនួន ជុំវិញ​ការ​ស្លៀកពាក់​យ៉ាង​ណា​​ក្ដី ប៉ុន្តែ​តារា​ទាំង ២ សុទ្ធតែ នាំ​កិត្តិយស​ជូន​​ប្រទេស​កម្ពុជា ​ឲ្យពិភពលោក ស្គាល់​កាន់​តែ​ច្បាស់​មួយ​កម្រិត​ទៀត៕ 
អត្ថបទ៖ ខុត សីហា