Kim Kardashian មើលពីមុខមធ្យមងំពីក្រោយខ្នង
ស្ទីលតុបតែងខ្លួនរបស់តារាម៉ូដែល Kim Kardashian ពិតជាមិនដែលជាន់គ្នាទេ។ កាន់តែប្លែកលើកនេះ នាងលេងស្ទីលថ្មីលក្ខណៈសាមញ្ញពេលមើលពីមុខ តែដល់បែរខ្នងម្នាក់ៗច្បាស់ជាលាន់មាត់ថា វ៉ូវ មិនខាន។
ការលេងស្ទីលថ្មីត្រូវបានកាមេរ៉ាអ្នកប្រមាញ់រូបភាពចាប់បានពេល តារាស្រីវ័យ ៣៣ ឆ្នាំ និងស្វាមីជាតារារ៉េប Kanye West បណ្ដើរគ្នានៅទីក្រុង Calabasas នៅថ្ងៃអាទិត្យ។ តារាត្រគាកធំស្លៀកលក្ខណៈសាមញ្ញគឺអាវយឺតដៃវែងរឹបរាងពណ៌ស ខោខោវប៊យ Daenim ត្រឹមជង្គង់ស្ទីលរហែកជើង និងស្បែកជើងកែងចងខ្សែពណ៌ត្នោតសមនឹងរាងឥតខ្ចោះ។ តែដល់ពេលនាងដើរហួសវិញ មើលទៅនាងដូចជាស្អុះស្អាប់ខ្លាំងទើបចិត្តល្អចំហល្វែងក្រោយយ៉ាងគឃ្លើនបែបនេះ។ តោះមើល ស្ទីលថ្មីរបស់តារាស្រីរូបនេះដូចតទៅ!