រកឃើញជនរងគ្រោះ MH17 មានពាក់ឧបករណ៍ ផ្តល់អុកស៊ីសែន

10/10/2014 0 Comments A+ a-

plane fallThe Hage: ជនរងគ្រោះម្នាក់ ដែលជិះយន្តហោះ MH17 ត្រូវបានបាញ់ទម្លាក់ នៅក្នុងប្រទេស អ៊ុយ ក្រែន ត្រូវបានគេរកឃើញថា មានពាក់ឧបករណ៍ផ្តល់អុកស៊ីសែន។ រដ្ឋមន្ត្រីការបរទេស ហូឡង់ និង ចៅក្រម បានលើកឡើងថា អ្នកធ្វើដំណើរមួយចំនួន អាចនឹងដឹងជាមុនថា យន្តហោះរបស់ខ្លួននឹងជួប គ្រោះភ័យក្នុងពេលខាងមុខ ។
សារព័ត៌មាន Channel News Asia ចេញផ្សាយ នៅរាត្រីព្រហស្បតិ៍នេះ បានលើកឡើងនូវសំដីរបស់ លោក Frans Timmermans រដ្ឋមន្ត្រីការបរទេស ហូឡង់ថា មានជនរងគ្រោះម្នាក់ បានពាក់ឧបករណ៍អុកស៊ីសែន ដោយគេមានពេលវេលាគ្រប់គ្រាន់ ដើម្បីពាក់វាទៀត អាចបញ្ជាក់ថា គេអាចដឹងទុកជាមុនចំពោះគ្រោះថ្នាក់ទៅលើយន្តហោះ។ សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការស៊ើបអង្កេត បន្ទាប់ពីរក ឃើញឧបករណ៍នេះនៅលើ ក របស់ជនរងគ្រោះ ដើម្បីបញ្ចប់ការសង្ស័យ ។
សូមជម្រាបថា យន្តហោះបូអ៊ីង 777  របស់ម៉ាឡេស៊ី ត្រូវបានបាញ់ទម្លាក់ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ខណៈហោះហើរ លើដែនដីរបស់ក្រុមបះបោរនៅអ៊ុយក្រែន ៕
_______________
ផ្តល់សិទ្ទិដោយ៖dap-news