នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញបង្ហាញមុខជនសង្ស័យពាក់ព័ន្ធប្លន់ទូមាសនៅខេត្តកែវ
ការបង្ហាញមុខនេះធ្វើឡើងដោយលោកវរៈសេនីយ៍ទោ អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ។
លោក អេង សោភា បានឱ្យដឹងថា ជនសង្សយ័ជាចោរប្លន់ទូមាសឈ្មោះ កុយ ស៊ីណា ហៅស្នា ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចំណែក២នាក់ទៀតរត់គេចខ្លួនបាត់ ដោយឡែកជនសង្ស័យកាច់សោ.កម៉ូតូឈ្មោះព្រំ ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចសហការគ្នាចាប់ខ្លួនបានកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤៕
ប្រភពពី Free Press Magazine