សាន សុម៉ាលី មានបុរសបបួលឆាតវីដេអូសិចឲ្យថ្លៃ១ម៉ឺនដុល្លារ
អមជាមួយរូបភាពផ្ញើសារជាមួយបុរសម្នាក់ដែលប្រើឈ្មោះក្នុង David Long នោះនាង សាន សុម៉ាលី បានសរសេរក្នុងចេតនាក្រើនរំឭកមិត្តស្រីៗកុំឲ្យឆាតជាមួយឈ្មោះ David Long ដោយនាងសរសេរថា៖ «ប្រយ័ត្នមិត្តស្រីទាំងអស់គ្នា អាមួយហ្នឹងរោគចិត្តហើយ វាម៉េសសេកមកអង់គ្លេសអាងឯងអត់ចេះមើល វាសរសេរខ្មែរមកចប់ប៉ារោយ អារោគចិត្តអស់នៅអាម៉ាកៗនឹង»។
បុរសដែលប្រើឈ្មោះ David Long ឆាតឆ្លើយឆ្លងជាមួយតារាសម្តែងស្រី ដែលងាកមកបង្ហាញសម្រស់ដើមទ្រូងសិចស៊ី ក្នុងហ្វេសប៊ុក ជាងការសម្តែងមុខកាមេរ៉ា នាងសាន សុម៉ាលី ហើយនាងកាត់មកបង្ហោះនោះសរសេរថា៖ «បើស្តាប់ញ៉ុម ញ៉ុមវេរលុយឲ្យ១០០០០ដុល្លារ ហើយខ្ញុំវេរលុយឲ្យ២០០០ដុល្លាររាល់ខែ»។
តបនឹងសារប្រកាសពីការចំណាយដុំដុល្លារទាំងដុំៗពីបុរសម្នាក់នោះ តារាសម្តែងដែលមហាជននិយមហៅឈ្មោះនាង កាកីៗ បានសរសេរសារតបដោយទទូចថា៖ «រឿងអី និយាយមើល»។ ចម្លើយដែល សាន សុម៉ាលី ចាំអ៊ុតដោយអារម្មណ៍អន្ទះសានោះបានធ្វើឲ្យស្រីស្រស់ សុម៉ាលី ខកចិត្តយ៉ាងខ្លាំង នឹងកប់យោបល់គ្មានអ្វីតបទៅវិញក្រៅពីពាក្យអសុរោះដ៏ខ្លីថា៖ «អាឡប់ហ៊ាន»។
បុរសនោះសរសេរតបថា៖ «ញ៉ុមចង់លេងវីដេអូសិចឆាតជាមួយ មិនចាំបាច់ឃើញក៏បានដែរ តែយើង»។
មុនផ្ទុះរឿងបុរសតថ្លៃសិចតាមហ្វេសប៊ុកនេះ នាង សាន សុម៉ាលី ក៏ត្រូវបានបុរសម្នាក់ជេរប្រមាថតាមហ្វេសប៊ុកថា នាងមុខដូចស្រីខូច និងរងការរិះគន់ ពីការតុបតែងខ្លួនបង្ហាញសាច់ដើមទ្រូងដូចមិនមែនជាស្រីខ្មែរជាដើម។
ដូចគ្នានោះដែរ នៅក្នុងរូបភាពកាត់ ពីទូរស័ព្ទបង្ហោះក្នុងហ្វេសប៊ុក របស់នាងក៏មានជាប់ការបញ្ចេញយោបល់ពីប្រិយមិត្តមួយដោយសរសេរថា៖ «តារាស្រីខ្មែរយើងខ្លះ សុំឈ្មោះជាតារា តែធាតុពិតលក់ខ្លួនកាលីបលើ»។
តបនឹងសារថ្មីនោះ សាន សុម៉ាលី បានព្រមានថា៖ «និយាយអីចេះគួរសមផង អ៊ីចឹងបានថា ខ្មែរស្រឡាញ់ខ្មែរមែន បើចូលមកនិយាយឆ្កួត កុំសរសរមកស្អប់ណាស់ អាមនុស្សអ៊ីចឹង»។
បើទោះជាត្រូវបានគេបៀតបៀនកេរ្តិ៍ខ្មាសយ៉ាងដូច្នេះក្តី ក្រៅពីសម្តែងប្រតិកម្មតាមហ្វេសប៊ុកនោះ នាងក៏អះអាងថា ស្គាល់អត្តសញ្ញាណខាងក្រៅរបស់បុរសៗទាំងនោះដែរ តែនាងមិនចង់ស្វែងរកយុតិ្តធម៌អ្វីវែងឆ្ងាយទេ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ដោយសម្ដីទន់ភ្លន់នោះ នាងបានឲ្យដឹងថា៖ «មិនមានគម្រោង ប្តឹងបុគ្គលនោះតាមផ្លូវច្បាប់នោះទេ តែគិតថា អ្វីដែលខ្ញុំធ្វើនៅតាមហ្វេសប៊ុកនោះ បុរសម្នាក់នោះវាបាក់មុខណាស់ទៅហើយ»។
នាងបានបញ្ជាក់ប្រាប់ថា៖ «រឿងនោះកើតឡើងយូរហើយ មិនមែនទើបតែថ្មីៗនេះទេ តែខ្ញុំទើបតែបង្ហោះវា»៕
__________________
ប្រភពពីភ្នំពេញប៉ុស្តិ