សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអ៊ីរ៉ាក់
ពួកជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (Islamic State)
បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រអ៊ីរ៉ាក់មួយគ្រឿងនៅជិតរោងចក្រ
ចម្រាញ់ប្រេងកាតដ៏ធំបង្អស់មួយដែលជាការបាញ់ធ្លាក់លើកទី២នៅក្នុងរយៈពេលមួយសប្តាហ៍ដែលបានសម្លាប់អ្នកបើកបរ២នាក់នៅលើយន្តហោះនោះ។
កងទ័ពអ៊ីរាក់បានប្រយុទ្ធជាមួយក្រុមជ្រុលនិយមដើម្បីដណ្តើមយក រោងចក្រនោះមកវិញនៅក្នុងទីក្រុង Baiji ចាប់តាំងពីដើមខែមិថុនាមក។

ផ្សែងហុយឡើងក្រោយពីមានការវាយប្រហារ តាមអាកាសដឹកនាំដោយកងទ័ពសហរដ្ឋអាមេរិកទៅលើទីក្រុងទីក្រុង Kobani ប្រទេសស៊ីរី កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤។
នៅក្នុងប្រទេសពួកកងជីវពល Kurds
ដែលមានការជួយឧបត្ថម្ភពីការវាយប្រហារតាមអាកាសរបស់កងទ័ពចម្រុះ
ដឹកនាំដោយសហរដ្ឋអាមេរិក
បានទប់ការរុលទៅមុខរបស់ពួកអ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមនៅក្នុង
ទីក្រុង Kobani។
សហរដ្ឋអាមេរិកបានស្វាគមន៍ការសម្រេចចិត្តពីសភានៃប្រទេសកាណាដា ដែលអនុញ្ញាតិឲ្យធ្វើការវាយប្រហារប្រឆាំងពួកជនសកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់។
វិធានការនេះបានទទួលការអនុម័តកាលពីថ្ងៃអង្គារ គាំទ្រការវាយប្រហាររហូតដល់រយៈពេល៦ខែ។ វិធានការណ៍នេះក៏ហាមឃាត់ការប្រើប្រាស់កងទ័ពថ្មើរជើងនៅក្នុង កិច្ចប្រតិបត្តិការប្រយុទ្ធណាមួយ។
នាយករដ្ឋមន្រ្តីកាណាដា Stephen Harper បាននិយាយថា រដ្ឋាភិបាលរបស់លោកមិនចាត់វិធានការតិចតួចទេ ក៏ប៉ុន្តែក្រុមរដ្ឋអ៊ីស្លាមមានការគំរាមកំហែងពិតប្រាកដ។
លោកនិយាយទៀតថា កងទ័ពចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវតែធ្វើសកម្មភាពដើម្បីបញ្ឈប់ក្រុមនោះកុំឲ្យរាលដាលហើយនឹង ធ្វើកុំឲ្យក្រុមនោះ អាចចាប់ផ្តើមការវាយប្រហារនៅខាងក្រៅតំបន់។
នៅក្នុងខណៈនោះដែរ បេសកជនរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសស៊ីរីកំពុងព្រមានថា ពួកអ្នកប្រយុទ្ធជនជាតិ Kurds ដែលកំពុងការពារទីក្រុង Kobani ខាងជើងខិតតែជិតអាចធ្វើការប្រយុទ្ធជាមួយពួកជនសកម្មប្រយុទ្ធបាន ទៀតហើយ៕ ប្រភព ៖ VOA