តុលាការកំពូលពន្យារពេលសម្រេចមោឃភាពសំណុំរឿងអ្នកជំនួញអង់គ្លេស
ភ្នំពេញ—តុលាការកំពូលនៅថ្ងៃពុធនេះបានសម្រេចពន្យារពេលស្នើសុំ
មោឃភាពនីតិវិធីស៊ើបសួររឿងក្តីអ្នកជំនួញជនជាតិអង់គ្លេសមួយរូបដែល
សង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីឆបោក
ប្រាក់រាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងសំណុំរឿងលក់ដីជាង៧.០០០
ហិកតានៅក្នុងខេត្តបន្ទាយមានជ័យជាមួយនឹងលោកស្រី ម៉ៅ ម៉ាល័យ
ភរិយាលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន។
លោក Gregg Fryett អាយុ៤៧ឆ្នាំអ្នកជំនួញជនជាតិអង់គ្លេសត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយចាប់ខ្លួនកាលពីខែមករាឆ្នាំ២០១៣ជាមួយនឹងជនជាតិខ្មែរ ចំនួន៣នាក់ផ្សេងទៀតរួមទាំងលោកមេធាវី ទី ពៅ ដែលបច្ចុប្បន្នត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។

លោក Gregg Fryett អាយុ៤៧ឆ្នាំអ្នកជំនួញជនជាតិអង់គ្លេសត្រូវបានអង្គភាពប្រឆាំងអំពើ ពុករលួយចាប់ខ្លួនកាលពីខែមករាឆ្នាំ២០១៣ជាមួយនឹងជនជាតិខ្មែរ ចំនួន៣នាក់ផ្សេងទៀតរួមទាំងលោកមេធាវី ទី ពៅ ដែលបច្ចុប្បន្នត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ (ហេង រស្មី/វីអូអេ)
លោក Gregg ត្រូវបានតុលាការក្រុងភ្នំពេញនិង
សាលាឧទ្ធរណ៍បដិសេធសំណើសុំមោឃភាពនីតិវិធីស៊ើបសួរកាលពីឆ្នាំទៅក៏
ប៉ុន្តែលោកបានប្តឹងជំទាស់មកតុលាការកំពូល។
ដោយសារមានសំណើពីជនជាប់ចោទថាមានជំងឺនិងគ្មានអ្នកបកប្រែភាសា លោក សាលី ធារ៉ា ចៅក្រមជំនុំជំរះតុលាការកំពូលបានសម្រេចពន្យារពេលសាកសួរក៏ប៉ុន្តែ លោកមិនបានបញ្ជាក់ថាតុលាការនិងបន្តសាកសួរដេញដោលនៅពេលណាទេ។
លោកចៅក្រមនិយាយថាលោក Gregg បានបដិសេធមិនចូលខ្លួនក្នុងតុលាការកំពូលចំនួនពីរដងហើយប្រសិនណា បើលើកទីបីលោកមិនចូលខ្លួនតាមដីការកោះរបស់តុលាការ នោះតុលាការមានសិទ្ធិដំណើរការរឿងក្តីនេះដោយមិនបាច់សុំការ អនុញ្ញាតពីជនជាប់ចោទ។
លោក Gregg Fryett មានប្រសាសន៍ប្រាប់ក្រុមអ្នកកាសែតក្នុងតុលាការកំពូលថាលោកមិនអាច ចូលក្នុងបន្ទប់សវនាការនេះបានទេដោយសារតែលោកមានជំងឺ និងគ្មានអ្នកបកប្រែភាសា។ លោកមានប្រសាសន៍ថាលោកទើបទទួលដំណឹងថាតុលាការនឹងបើកសវនាការ ដើម្បីពិនិត្យសំណើសុំមោឃភាពនៅវេលាម៉ោង៤ល្ងាចថ្ងៃអង្គារដូច្នេះ លោកគ្មានពេលគ្រប់គ្រាន់ដើម្បីរៀបចំខ្លួនចូលក្នុងបន្ទប់សវនាការ ទេ។
លោកមានប្រសាសន៍ថាការចាប់ខ្លួនយកមកឃុំឃាំងកន្លងមកអស់រយៈពេល ជិតពីរឆ្នាំនេះវាអយុត្តិធម៌ចំពោះរូបលោកហើយលោកបានបដិសេធថាមិន ជាប់ពាក់ព័ន្ធនឹងរឿងក្តីនេះទេ។
លោក Gregg និយាយថា៖ «នេះជាឱកាសដ៏ល្អសម្រាប់ប្រព័ន្ធច្បាប់នៅក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញទៅកាន់ពិភពលោកថាគេអាចធ្វើការដល់កម្រិតណា។ ហើយវាត្រូវការសេចក្ដីក្លាហាន និងការសម្រេចចិត្តពិបាកមួយដើម្បីប្រាប់ទៅពិភពលោកថាប្រព័ន្ធ ច្បាប់ពិតជាដំណើរការមែន។ វាច្បាស់ណាស់ថាលោក ពិតជាមិនបានធ្វើត្រឹមត្រូវ។ ពិតប្រាកដជាក់ស្ដែង។ វាជាការចម្លែកមែនដែលអ្នកលក់ដី អ្នកគួកជេ ដី និងអ្នកតំណាងហ្នឹងនៅមិនទាន់ត្រូវបានហៅមកសាកសួរ»។
យ៉ាងតិចមានមនុស្សចំនួនបួននាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុក រលួយចាប់ខ្លួនពាក់ព័ន្ធនឹងរឿងក្លែងបន្លំឯកសារលក់ដីចំនួនជាង ៧.០០០ហិកតាដែលមានតម្លៃរាប់លានដុល្លារសហរដ្ឋអាមេរិកក្នុងខេត្ត បន្ទាយមានជ័យទៅឱ្យក្រុមហ៊ុនថាមពលបៃតងអន្តរជាតិ។
ជនសង្ស័យទាំងបួននាក់ដែលត្រូវបានចាប់ខ្លួនរួមមានលោក Gregg Fryett អ្នកជំនួញជនជាតិអង់គ្លេស និងជនជាតិខ្មែរចំនួនបីនាក់គឺលោក មេធាវី ទី ពៅ លោក អ៊ុំ សំអាន និង សឿន ដេននី ជាអតីតបុគ្គលិកក្រុមហ៊ុនថាមពលបៃតងអន្តរជាតិពីបទសង្ស័យថាជាប់ ពាក់ព័ន្ធនឹងករណីឆបោក ក្លែងបន្លំ និង ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយពាក់ព័ន្ធនឹងការលក់ដីក្នុង ខេត្តបន្ទាយមានជ័យ។
ចំណែកលោក ស្រី ម៉ៅ ម៉ាល័យ ភរិយាលោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹង គ្រឿងញៀន ដែលសង្ស័យថាបានរត់ការក្នុងការរកដីទំហំជាង៧.០០០ហិកតាមិនត្រូវ បានអាជ្ញាធរកោះហៅមកសាកសួរទេ៕ ប្រភព ៖ VOA