អ្នកកាន់អំណាចធំៗរងការចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
មេធាវីមួយរូបមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានដាក់ពាក្យបណ្តឹង
មួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃអង្គារ
ដោយចោទក្រុមមេដឹកនាំនៃរដ្ឋាភិបាល
កម្ពុជាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
ទាក់ទិននឹងការបណ្តេញលក្ខណៈជាប្រព័ន្ធនូវប្រជាពលរដ្ឋជាង៧០០.០០០
នាក់ឲ្យចេញពីផ្ទះសំបែងរបស់ពួកគេ
ក្នុងរយៈពេលជាង១៤ឆ្នាំកន្លងមកនេះ។
ទោះបីជា មន្ត្រីតំណាងរដ្ឋាភិបាលម្នាក់បាននិយាយថា បណ្តឹងនោះគ្មានមូលដ្ឋាន និងមានហេតុផលនយោបាយក្តី ក៏អ្នកជំនាញផ្នែកច្បាប់អន្តរជាតិមួយរូបបាននិយាយ តុលាការព្រហ្មទណ្ឌអន្តរជាតិ ទំនងជានឹងបើកការស៊ើបអង្កេតជំហានបឋមលើបណ្តឹងនេះ។
សំណុំរឿងដែលលើកយកមកដោយលោក រីកឆឺដ រ៉ូជឺ បង្ហាញទឡ្ហីករណ៍ថា ‘ក្រុមមេដឹកនាំកាន់អំណាច’ ដែលគេមិនដាក់ឈ្មោះជាបុគ្គលម្នាក់ៗក្នុងបណ្តឹងនោះ បានរៀបចំការរំលោភយកដីធ្លីយ៉ាងរាលដាល ក្នុងរយៈពេល១៤ឆ្នាំកន្លងមកនេះ ដើម្បីផលប្រយោជន៍នយោបាយនិងទ្រព្យសម្បត្តិលុយកាក់ផ្ទាល់ខ្លួន។
សេចក្តីថ្លែងការណ៍មួយដែលចេញកាលពីថ្ងៃអង្គារដោយ Global Diligence LLP ជាក្រុមហ៊ុនច្បាប់របស់លោក រ៉ូជឺ បានឲ្យដឹងថា “ឧក្រិដ្ឋកម្មដែលប្រព្រឹត្តជាផ្នែកមួយនៃយុទ្ធនាការនេះ រួមមានមនុស្សឃាត ការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ ការចាប់ដាក់ពន្ធនាគារដោយខុសច្បាប់ ការធ្វើទុក្ខបុកម្នេញ និងអំពើអមនុស្សធម៌ជាច្រើនផ្សេងទៀត”។
បណ្តឹងលើកឡើងថា អ្នកទាំងឡាយណាដែលប្រឆាំងនឹងការបណ្តេញចេញក្នុងពេលជាងមួយទសវត្សរ៍ មកនេះ ឬក៏ក្រោកឈរតាងនាមប្រជាពលរដ្ឋដែលត្រូវគេបណ្តេញចេញនោះ បានប្រឈមនឹងការធ្វើបាបសងសឹកយ៉ាងព្រៃផ្សៃ។
បណ្តឹងនោះឲ្យដឹងទៀតថា “អ្នកប្រឆាំងត្រូវបានគេសម្លាប់ សម្លាប់ដោយចេតនា វាយដំ ធ្វើបាប ទទួលរងការចោទប្រកាន់ដែលគេប្រឌិតឡើង ការចាប់ឃុំខ្លួនខុសច្បាប់ និងរងការធ្វើទុក្ខបុកម្នេញ ដោយសារការប្រឆាំងនឹងអ្នកកាន់អំណាច”។
បណ្តឹងដដែលលើកឡើងថា “បទឧក្រិដ្ឋទាំងនេះបាន “រុញច្រានស្ថានការណ៍នេះហួសពីដែនកំណត់នៃការរំលោភសិទ្ធិមនុស្ស និងឧក្រិដ្ឋកម្មក្នុងស្រុកទៅទៀត។ ឧក្រិដ្ឋកម្មទាំងនេះបំពេញធាតុផ្នែកច្បាប់នៃឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិ”។
លោក រ៉ូជឺ បានបើកការស៊ើបអង្កេតមួយលើឧក្រិដ្ឋកម្មជាច្រើនដែលប្រព្រឹត្តដោយ រដ្ឋាភិបាលតាមសំណើរបស់គណបក្សសង្គ្រោះជាតិកាលពីខែមករា បន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថបានបង្ក្រាបបាតុកម្មកម្មកររោងចក្រ ទូទាំងប្រទេសយ៉ាងព្រៃផ្សៃ ដោយបាញ់ប្រហារលើបាតុករមួយក្រុមដែលចោលដុំថ្ម តាមផ្លូវវេងស្រេងក្នុងក្រុងភ្នំពេញ បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
ក្នុងការស៊ើបអង្កេត លោក រ៉ូជឺ បានប្រមូលភ័ស្តុតាងមានតម្លៃជាងមួយទសវត្សរ៍ពីការិយាល័យនានារបស់ អង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជា អង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលនានាក្នុងស្រុក។
បណ្តឹងរបស់លោក រ៉ូជឺ ដែលប្តឹងតាងនាមឲ្យជនរងគ្រោះខ្មែរ១០នាក់ អះអាងថា ប្រជាពលរដ្ឋ៧៧០.000នាក់បានរងគ្រោះដោយការរំលោភយកដីធ្លីក្នុង ប្រទេសនេះចាប់តាំងពីឆ្នាំ២០០០មក ដោយមាន១៤៥.០០០នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅតែក្នុងក្រុង ភ្នំពេញមួយគត់ក្នុងអំឡុងពេលនោះ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា តួលេខក្នុងបណ្តឹងនោះត្រូវបានគេបំប៉ោង ហើយថា រាជរដ្ឋាភិបាលកំពុងខិតខំយ៉ាងសកម្មដើម្បីដោះស្រាយទំនាស់ដីធ្លីនៅ ទូទាំងប្រទេស។
លោកបានមានប្រសាសន៍ថា “ការពិតគឺថា វាជាការចោទប្រកាន់ឥតមានមូលដ្ឋានទាល់តែសោះ និងធ្វើឲ្យបែកបាក់ផ្នែកនយោបាយដែរ។ យើងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងនោះ [ជនត្រូវគេបណ្តេញចេញ] ហើយយើងស្តាប់កង្វល់របស់ពួកគាត់”។
ប៉ុន្តែ អ្នកស្រី ក្លែរ ដាហ្វី មេធាវីនៅសមាគមគណៈមេធាវីអន្តរជាតិក្នុងទីក្រុងឡាអេ បានមានប្រសាសន៍ថា ភ័ស្តុតាងដែលលើកឡើងក្នុងបណ្តឹងនោះ ទំនងនឹងធ្វើឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិបើកការស៊ើបអង្កេត ជាផ្លូវការលើការចោទប្រកាន់ទាំងនោះ។
លោកស្រី ដាហ្វី បានឲ្យដឹងក្នុងអីុម៉េលមួយថា “ខ្ញុំគិតថា មានឱកាសរឹងមាំដែលថា បណ្តឹងនេះនឹងចូលដំណាក់កាលទី២នៃការវាយតម្លៃ គឺថា ការពិនិត្យជំហានបឋមនឹងត្រូវចាប់ផ្តើមជាផ្លូវការ”។
លោកស្រីបានបន្ថែមថា “តាមការពិនិត្យត្រួសៗលើបណ្តឹងនេះ ទំនងជាមានភ័ស្តុតាងត្រឹមត្រូវ អំពីការរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ និងឧក្រិដ្ឋកម្ម ប្រព្រឹត្តឡើងដោយភ្នាក់ងាររដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេលពីរបីឆ្នាំមកនេះ”។
ប្រទេសកម្ពុជាបានផ្តល់សច្ចានុម័តលក្ខន្តិកៈក្រុងរ៉ូមរបស់តុលាការ ព្រហ្មទណ្ឌអន្តរជាតិកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០០២ ដោយផ្តល់ឲ្យតុលាការនេះនូវយុត្តាធិការពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មដែល ប្រព្រឹត្តក្នុងប្រទេសកម្ពុជា ឬដោយពលរដ្ឋរបស់ខ្លួន ដែលចាប់ផ្តើមពីខែកក្កដាឆ្នាំ២០០២តទៅ។
លោក អានដ្រេ ជីអ័រហ្គេតា ប្រធានការិយាល័យអាស៊ីនៅសហព័ន្ធអន្តរជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដែលបានជួយចងក្រងពាក្យបណ្តឹងនេះ បានមានប្រសាសន៍ថា បើទោះជា តុលាការព្រហ្មទណ្ឌអន្តរជាតិសម្រេចថាមិនបើកការស៊ើបអង្កេតលើពាក្យ បណ្តឹងនេះក្តី ក៏សំណុំរឿងដែលលើកយកមកដោយលោក រ៉ូជឺ នឹងផ្ញើសារមួយទៅរដ្ឋាភិបាលកម្ពុជាដែរ។
លោក ជីអ័ហ្គេតា មានប្រសាសន៍ថា “គំនិតនេះនឹងរារាំងរដ្ឋាភិបាលមិនឲ្យប្រព្រឹត្តឧក្រិដ្ឋកម្មថែម ទៀត វាជាការព្រមានមួយ។ វាបញ្ជូនសារដ៏ច្បាស់មួយ ហើយជាសារមួយដែលរដ្ឋាភិបាលកម្ពុជាគួរត្រងត្រាប់ស្តាប់ដែរ”។
លោក មៃឃើល កាណាវា៉ស មេធាវីផ្នែកឧក្រិដ្ឋកម្មអន្តរជាតិ ដែលបានការពារលោក អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសរបបខ្មែរក្រហមមុនមរណភាពនៅឆ្នាំ២០១៣ បានមានប្រសាសន៍ថា ការចោទប្រកាន់លើកឡើងក្នុងបណ្តឹងនោះគួរត្រូវចាត់ការយ៉ាង ហ្មត់ចត់ ប៉ុន្តែអាចធ្វើឲ្យមានការពាក់ព័ន្ធរឿងនយោបាយ ព្រោះតែគណបក្សសង្គ្រោះជាតិបានប្រកាសពីដំបូងពីការស៊ើបអង្កេតរបស់ លោក រ៉ូជឺ។
លោក កាណាវ៉ាស បានសរសេរក្នុងអីុម៉េលថា “ផ្អែកលើសេចក្តីប្រកាសព័ត៌មានដំបូង វាទំនងជាថា លោក រីកឆឺដ រ៉ូជឺ កំពុងធ្វើការឲ្យ ឬរួមជាមួយគណបក្សសង្គ្រោះជាតិ ហើយថា គាត់មានលទ្ធផលមួយក្នុងចិត្ត មុនបញ្ចប់ការស៊ើបអង្កេត”។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ បាននិយាយថា គណបក្សនេះដើរតួនាទីដែលមានកម្រិតប៉ុណ្ណោះក្នុងការស៊ើបអង្កេតនេះ។
កញ្ញា មនោវិទ្យា បានឲ្យដឹងថា “យើងបានភ្ជាប់ទំនាក់ទំនងជនរងគ្រោះទៅនឹងមេធាវី ប៉ុន្តែយើងមិនបានជាប់ពាក់ព័ន្ធហួសពីនោះទេ”។ កញ្ញាបានបន្ថែមថា “តុលាការកម្ពុជាគ្មានឆន្ទៈក្នុងការដោះស្រាយបណ្តឹងនេះ ហើយពលរដ្ឋកម្ពុជាក៏មិនជឿជាក់លើប្រព័ន្ធតុលាការនៅទីនេះដែរ”។
លោក រ៉ូជឺ មានប្រសាសន៍ថា ការស៊ើបអង្កេតនេះត្រូវធ្វើឡើងដោយឯករាជ្យ។ លោកបានឲ្យដឹងក្នុងអីុម៉េលមួយថា “ខ្ញុំដឹងថា មជ្ឈដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាកំពុងព្យាយាមភ្ជាប់រឿងនេះ ជាមួយគណបក្សសង្គ្រោះជាតិ”។
“ប៉ុន្តែគណបក្សសង្គ្រោះជាតិមិនបានដើរតួនាទីណាមួយក្នុងការស៊ើប អង្កេតនេះទេ មិនថាឡើយ រដ្ឋាភិបាលឡាំប៉ា ស្រែក និងតវ៉ា ថាវាមានលក្ខណៈនយោបាយយ៉ាងណានោះទេ”៕(រាយការណ៍បន្ថែមដោយ អូន ភាព) (ប្រភព ៖ ខេមបូឌាដេលី)
មេធាវីមួយរូបមានមូលដ្ឋាននៅប្រទេសអង់គ្លេសបានដាក់ពាក្យបណ្តឹង មួយច្បាប់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) កាលពីថ្ងៃអង្គារ ដោយចោទក្រុមមេដឹកនាំនៃរដ្ឋាភិបាល កម្ពុជាពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទិននឹងការបណ្តេញលក្ខណៈជាប្រព័ន្ធនូវប្រជាពលរដ្ឋជាង៧០០.០០០ នាក់ឲ្យចេញពីផ្ទះសំបែងរបស់ពួកគេ ក្នុងរយៈពេលជាង១៤ឆ្នាំកន្លងមកនេះ។