មហាសេដ្ឋី វ៉ារេន បាហ្វហ្វេត ហ៊ានភ្នាល់លុយថា ហ៊ីលឡារី គ្លីនតុននឹងជាប់ជាប្រធានាធិបតីនៅឆ្នាំ២០១៦
លោកវ៉ារេន បាហ្វហ្វេត បានទាយថា
អតីតរដ្ឋមន្ត្រីការបរទេសលោកស្រីហ៊ីឡារី
គ្លីនតុននឹងមិនត្រឹមតែឈរឈ្មោះសំរាប់តំណែងប្រធានាធិបតីនៅឆ្នាំ
២០១៦ តែថាលោកស្រីក៏នឹងឈ្នះការបោះឆ្នោតផងដែរ។

វ៉ារេន បាហ្វហ្វេត(ស្តាំ) ទាយថា ហ៊ីលឡារី គ្លីនតុន(ឆ្វេង)នឹងឈ្នះការបោះឆ្នោតឆ្នាំ២០១៦
ពាក្យលេចឮបានកើតមានជាច្រើនឆ្នាំមកហើយអំពីអតីតជំទាវទី១
អាមេរិករូបនេះនឹងចូលប្រកួតប្រជែងក្នុងការបោះឆ្នោតនៅពេលខាងមុខ។
នៅពេលលោកស្រីត្រូវបានគេគិតថាជាគូប្រកួតប្រជែងដ៏មានសក្កានុពល
ក៏លោកស្រីនៅមិនទាន់ប្រកាសអំពីការសំរេចចិត្តថាឈរឈ្មោះឬអត់ទេ។
លោកបាហ្វហ្វេតបានគាំទ្រ ទាំងប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងហ៊ីលឡារី គ្លីនតុននៅក្នុងការបោះឆ្នោតសំរាប់រើសបេក្ខជនតំណាងគណប្សប្រជា ធិបតេយ្យ។ក្នុងកិច្ចសម្ភាសន៍មួយនៅឆ្នាំ២០០៧ លោកបានបង្ហាញប្រជាជនអំពីលទ្ធភាពនិងសមត្ថភាពរបស់អ្នកទាំងពីរ៕ ប្រភព ៖ CEN

តួនាទីថ្មី៖ គ្លីនតុន ក្លាយជាជីតានិងជីដូនកាលពីពេលថ្មីក្រោយកូនស្រីឆែលស៊ីកើតកូន
អ្នកវិនិយោគមហាសេដ្ឋីរូបនេះបាននិយាយនៅ
ជំនួបកំពូលរបស់ស្ត្រីមានឥទ្ធិពលបំផុតនៅរដ្ឋកាលីហ្វ័រញ៉ាកាលពី
ថ្ងៃម្សិលមិញថា”ហ៊ីលឡារី នឹងឈរឈ្មោះ នឹងឈ្នះឆ្នោត”។