មេ​ប៉ូលិស​ថៃ​ចេញ​មុខ​ការ​ពារ​កិច្ចការ​ស៊ើប​អង្កេត​របស់​ខ្លួន​

10/09/2014 0 Comments A+ a-

មេប៉ូលិស​ថៃ​បាន​ចេញ​មុខ​និយាយ​ការ​ពារ​ចំពោះ​ការ​ស៊ើប​អង្កេត​ករណី​ ឃាតកម្ម ​លើ​ភ្ញៀវ​ទេសចរ​ជន​ជាតិ​អង់គ្លេស​២នាក់​ដែល​បាន​ស្លាប់​កាល​ពី​ខែ​កញ្ញា​ ដោយ​លោក​និយាយ​បដិសេធ​ថា មិន​មាន​ការ​បង្ខំ​ឲ្យ​ជន​សង្ស័យ​ជន​ជាតិ​ភូមា​៣នាក់​​​និយាយ​សារភាព​ទោស​ កំហុស​ទេ​។
ប៉ូលិស​ថៃ​បាន​រង​ការ​រិះគន់​ចំពោះ​កិច្ចការ​ស៊ើប​អង្កេត​នេះ នៅក្នុង​ខណៈ​ពេល​ដែល​មាន​ការ​លើក​ឡើង​អំពី​កង្វល់​ផង​ដែរ​ថា បុគ្គលិក​អន្ដោប្រវេសន៍​ភូមា​២នាក់​ដែល​បាន​សារភាព​ទោស​កំហុស​លើ​ឃាត​កម្ម​ នេះ ត្រូវ​ប៉ូលិស​ថៃ​ធ្វើ​ទារុណ​កម្ម​នៅ​ពេល​សួរ​ចម្លើយ។
5745866-3x2-700x467_5
ទេសចរ​ជន​ជាតិ​អង់គ្លេស​២នាក់​ស្លាប់​នៅ​កោះ​តៅ​ក្នុង​ប្រទេស​ថៃ​ (Credit: AFP)
ប៉ូលិស​ថៃ​បាន​រៀប​ចំ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្រុង​បាង​កក​ដើម្បី ​គូស​បញ្ជាក់​អំពី​ភស្ដុតាង​នានា​ដែល​គេ​មាន​ប្រឆាំង​នឹង​បុរស​ទាំង​នោះ។
មេប៉ូលិស​ថៃ​និយាយ​ថា កាល​ដើម​ឡើយ​មាន​ជន​សង្ស័យ​ដល់​ទៅ​២៤៣​នាក់ ហើយ​ការ​ស៊ើប​អង្កេត​ធ្វើ​ឡើង​ដោយ​ប៉ូលិស​គឺ​ជា​ការ​ស៊ើប​អង្កេត​ស្មោះ​ ត្រង់ និង​មាន​គោលការណ៍​ច្បាស់​លាស់៕ ប្រភព ៖ Radioaustralia