ព្រះសង្ឃ២អង្គរងការចោទប្រកាន់ទាក់ទងទៅនឹង អំពើហិង្សាត្រូវបានដោះលែង
ព្រះសង្ឃពីរអង្គព្រះនាមពេជ្រ ដាវីដ និង ចាន់ សំបូរ
ដែលអាជ្ញាធរចាប់ឃុំខ្លួនក្នុងពន្ធនាគារកាលពីខែមុន
ត្រូវបានដោះលែងវិញហើយ នៅព្រឹកថ្ងៃពុធនេះ បន្ទាប់
ពីមានការតវ៉ាពីព្រះសង្ឃក្នុងអង្គការធម្មទានសង្គម
និងប្រជាពលរដ្ឋ។
មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តសៀមរាបបានហៅការដោះលែងព្រះសង្ឃ
ទាំងពីរអង្គថា ជាការសម្របសម្រួលរកដំណោះស្រាយមួយដ៏ល្អ។
ភិក្ខុសង្ឃព្រះនាម ពេជ្រ ដេវីដ ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារវិញហើយនៅព្រឹកថ្ងៃ ពុធ ទី ០៨តុលានេះ បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី១៨ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានការចោទប្រកាន់មួយនៅក្នុងវត្តពោធិលង្កា ក្នុងក្រុងសៀមរាបថាព្រះសង្ឃអង្គនេះបានតដៃ ព្រមទាំងធ្វើឲ្យរបួសស្នាមនៅក្នុងប្រតិបត្តិការមួយរបស់អាជ្ញាធរ។
លោក ពេជ្រ កែវនិមល អ្នកនាំពាក្យសាលាខេត្តសៀមរាប បានបញ្ជាក់ថាពិតជាមានការដោះលែងដោយសម្របសម្រួលពីតុលាការឲ្យ ព្រះសង្ឃទាំងពីរអង្គនៅក្រៅឃុំជាបណ្តោះអាសន្ន។
លោក នូ ពុទ្ធិ មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូថ្លែងថា ការដោះលែងព្រះសង្ឃទាំងពីរអង្គដោយដាក់ឲ្យស្ថិតនៅក្រោមការត្រួត ពិនិត្យរបស់តុលាការនាពេលនេះ បន្ទាប់ពីមានការបិណ្ឌបាតពីព្រះសង្ឃនិងសំណូមពរពីប្រជាពលរដ្ឋ។ មន្ត្រីសិទ្ធិមនុស្សរូបនេះចាត់ទុកថា នេះគឺជាការចាប់ផ្តើមដ៏ល្អមួយក្នុងការដោះស្រាយគ្នាដោយសន្តិវិធី បង្ហាញពីការរួបរួមគ្នាក្នុងវិស័យព្រះពុទ្ធសាសនា។
ព្រះសង្ឃ ពេជ្រ ដេវីដ និងព្រះសង្ឃមួយអង្គទៀតព្រះនាម ចាន់ សំបូរ ត្រូវបានអាជ្ញាធរក្រុងសៀមរាបឃាត់ខ្លួនដំណាលគ្នានៅក្នុងវត្ត បន្ទាប់ពីមានការចោទប្រកាន់ថាបានប្រព្រឹត្តិអំពើមិនគប្បីនៅ ក្នុងវត្តកាលពីខែកញ្ញាកន្លងទៅនេះ ដូចជាក្រេបគ្រឿងស្រវឹង និងទាក់ទងស្រីញីជាដើម។ ក៏ប៉ុន្តែព្រះសង្ឃទាំងពីរអង្គបានបដិសេធការចោទប្រកាន់ទាំងនេះ ព្រមទាំងបញ្ជាក់ថា អ្វីៗត្រូវកូនសិស្សលោកជាអ្នកធ្វើឡើងក្រោមការរៀបចំមួយ។
ប៉ុន្តែព្រះសង្ឃនៅក្នុងអង្គការធម្មទានសង្គម ក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តពោធិលង្កាបានធ្វើការទាមទារ ឲ្យមានការដោះលែងព្រះសង្ឃទាំងពីរអង្គ ព្រមទាំងកំណត់ពេលធ្វើបាតុកម្មធំនៅថ្ងៃទី១០តុលាខាងមុខ៕ ប្រភព ៖ rfi
ភិក្ខុសង្ឃព្រះនាម ពេជ្រ ដេវីដ ត្រូវបានដោះលែងឲ្យចេញពីពន្ធនាគារវិញហើយនៅព្រឹកថ្ងៃ ពុធ ទី ០៨តុលានេះ បន្ទាប់ពីការចាប់ខ្លួនកាលពីថ្ងៃទី១៨ខែកញ្ញាកន្លងទៅនេះ បន្ទាប់ពីមានការចោទប្រកាន់មួយនៅក្នុងវត្តពោធិលង្កា ក្នុងក្រុងសៀមរាបថាព្រះសង្ឃអង្គនេះបានតដៃ ព្រមទាំងធ្វើឲ្យរបួសស្នាមនៅក្នុងប្រតិបត្តិការមួយរបស់អាជ្ញាធរ។
នៅព្រឹកមិញនេះដែរពិធីសូត្រមន្តលាងគ្រោះ និងជយនតោ
ត្រូវបានប្រារព្ធធ្វើនៅមុខពន្ធនាគារខេត្តដោយមានការចូលរួមពី
ព្រះសង្ឃជិត១០០អង្គ និងពុទ្ធបរិស័ទ ដើម្បីឲ្យព្រះតេជគុណដេវីដ
គ្រងស្បង់ ចីវរ ឡើងវិញ តែមិនមែនបួសឡើងវិញនោះទេ ដោយសារតែលោក
មិនបានលាចាកសិក្ខាបទអ្វីឡើយ នេះបើតាមភិក្ខុ ងិន សៅរ៍សំខាន់
ប្រធានអង្គការធម្មទានសង្គម។
ខណៈដែលមានពិធីដង្ហែរភិក្ខុសង្ឃ ពេជ្រ ដេវីដ
ទៅកាន់វត្តពោធិលង្កា ជាវត្តដើមដែលព្រះសង្ឃអង្គនេះគង់នៅវិញនោះ
ព្រះតេជគុណ ងិន សៅរ៍សំខាន់
មានសង្ឃដីការថាព្រះអង្គនឹងធ្វើសេចក្តីថ្លែងការណ៍សូមកុំឲ្យមាន
ការប្រមាថទៅលើសាសនា
ព្រមទាំងធ្វើយុទ្ធនាការសុំឲ្យអាជ្ញាធរបញ្ឈប់ការប្រើអំពើហិង្សា
ទៅលើព្រះសង្ឃ។ ព្រះសង្ឃ ចាន់ សំបូរ
ដែលបានជាប់ឃុំដែរនោះក៏ត្រូវបានដោះលែងបន្ទាប់គ្នាដែរ។លោក ពេជ្រ កែវនិមល អ្នកនាំពាក្យសាលាខេត្តសៀមរាប បានបញ្ជាក់ថាពិតជាមានការដោះលែងដោយសម្របសម្រួលពីតុលាការឲ្យ ព្រះសង្ឃទាំងពីរអង្គនៅក្រៅឃុំជាបណ្តោះអាសន្ន។