Man Utd មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីឈ្នះពាន Premier League ឆ្នាំនេះទេ

10/21/2014 0 Comments A+ a-

ក្រុងមែនឆេស្ទើ៖ ការចាប់ផ្តើមរដូវកាលថ្មី ទាំងរដិបរដុប ឆ្នាំ២០១៤-២០១៥នេះ សបញ្ជាក់ឲ្យឃើញថា អតីតក្រុមខ្លាំង បិសាចក្រហម Manchester United មិនទាន់បានប្រុងប្រៀប ឲ្យរៀបរយក្នុងការឈ្នះពាន Premier League ឆ្នាំនេះត្រឡប់ មកវិញនោះទេ  ។
អតីតកីឡាករខ្សែការពារឆ្នើមរបស់ Man Utd លោក Gary Neville បានថ្លែងប្រាប់គេហទំព័រ Dailymail ដោយវាយ ប្រហារ Man Utd ចំៗថា “តាមការសង្កេត ជាក់ស្តែង Man Utd មិនមែនជាក្រុមទី១ ដែលនឹងអាចឈ្នះពាន Premier League ឆ្នាំនេះ បានទេ បើប្រៀបធៀបទៅនឹង ក្រុមខ្លាំងដទៃទៀតនោះ ។ មួយវិញទៀតទើបតែលេងឈ្នះ៣ប្រកួត ប៉ុណ្ណោះក្នុងទឹកដី និងបានចាញ់១ប្រកួតនៅថ្ងៃ បើកឆាកទៀត ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Swansea City ដោយលទ្ធផលបច្ចេកទេស ២-១” ។
លោកបានបន្ថែមថា “អ្វីដែលព្រួយបារម្ភបន្ថែមទៀតនោះ Man Utd មិនទាន់ជួបជាមួយ ក្រុមខ្លាំងនៅឡើយទេ ដោយទើបតែជួបក្រុមខ្លាំងគួរសម Everton មួយប៉ុណ្ណោះ ឈ្នះទាំងវេទនាក្នុងទឹកដី ២-១ ថែមទៀត ។ គ្រូបង្វឹកថ្មីជនជាតិហូឡង់លោក Louis van Gaal ធ្លាប់និយាយដែរថា លោកដឹកនាំ Man Utd តែ៣ខែនឹងដឹងលទ្ធផលហើយ ជាមួយនឹងពិន្ទុដែលរំពឹងថានឹង រកបានមានចន្លោះពី ១៦ ទៅ១៧ឯណោះយ៉ាងតិច តែពេលនេះ ទើបតែមាន១២ពិន្ទុ នៅឡើយ ដាច់ឆ្ងាយរហូតដល់១០ ពិន្ទុ បើប្រៀបធៀបទៅនឹង ក្រុមដែលកំពុងកាន់កាប់ កំពូលតារាងតោខៀវ Chelsea នោះ” ។
យ៉ាងណាមិញក្រុមអ្នកវិភាគបាល់ទាត់ នៅអង់គ្លេស ក៏បានលើកឡើង ស្រដៀងគ្នានេះដែរថា Man Utd ជាក្រុមមួយដែលលំបាកដឹកនាំ និងយល់ចិត្ត កីឡាករខ្លាំងណាស់ ។ ការៀបជើងលេងពេលអំឡុង ហ្វឹកហាត់វាសង់តង់គ្នាល្អ តែពេល ប្រកួតជាក់ស្តែង នៅលើទីលាន ផ្ទុយស្រឡះទៅវិញ ។ មុនការចាប់ផ្តើមរដូវកាលថ្មី ក្រុមបិសាចក្រហមបានចំណាយលុយ ទិញកីឡាករដ៏ច្រើនសន្ធឹកសន្ធាប់ តែចៃដន្យពួកគេទាំងនោះ ច្រើនតែញាំញី ទៅដោយបញ្ហារបួស និងតែងតែរបូតគ្រាប់បាល់ ជានិច្ចដែលជាកំសោយ ខាងប្រព័ន្ធការពារ ។
Neville បានថ្លែងវាយប្រហារលោក Louis van Gaal ថា “គ្រូបង្វឹកជនជាតិហូឡង់ ម្នាក់នេះមើលស្រាលក្រុម Man Utd ខ្លាំងពេក ហើយគិតងាយៗ ថានឹងស្រួលដឹកនាំ តែពេលមកដល់ទឹកដី Old Trafford ភ្លាមអ្វីៗគឺខុសស្រឡះ មិនដូចកាលដឹកនាំក្រុម ជម្រើសជាតិទឹកក្រូច ហូឡង់នោះឡើយ បើទោះបីជាក្រុមមួយនេះ សំបូរទៅដោយកីឡាករជើង ខ្លាំងៗក៏ដោយ ។ ការបន្តលេងស្មើ និងបាត់បង់ពិន្ទុជាបន្តបន្ទាប់ វារឹតតែធ្វើឲ្យ Man Utd លំបាកតាមក្រុមកំពូលតារាង ខ្លាំងណាស់ក្នុងការឈ្នះពាន Premier League នារដូវកាលនេះ” ។
យ៉ាងណាក៏ដោយនេះ ជាការលើកឡើង និងវិភាគបន្តិចបន្ទួចតែប៉ុណ្ណោះ មិនប្រាកដថាត្រឹមត្រូវ ១០០ភាគរយនោះទេ ព្រោះអីបាល់មូល Man Utd អាចលេងធ្លាក់ជើង នៅដើមរដូវកាល តែអាចនឹងឡើងជើង នាចុងរដូវកាលវិញក៏ថាបាន ប្រសិនបើថ្ងៃណា មួយលោក Louis van Gaal រៀបចំកូនក្រុមត្រូវជើងគ្នាវិញនោះ ៕
កីឡាករគ្រប់រូបខកចិត្ត ក្រោយប្រកួតបានស្មើនឹង Sunderland ១-១
លោក Louis van Gaal (ស្តាំ) ខកបំណងក្រោយកូនក្រុមប្រកួតចាញ់
លោក Gary Neville