Microsoft ផ្ដល់​ប្រាក់​រង្វាន់​ភាគហ៊ុន​ប្រចាំឆ្នាំជាង ៨០លានដុល្លារ ដល់​នាយកប្រតិបត្តិថ្មី

10/21/2014 0 Comments A+ a-

Reuters៖ លោក Satya Nadella នាយកប្រតិបត្តិថ្មីរបស់ Microsoft ដែលឡើងកាន់តំណែង មិនទាន់បានមួយឆ្នាំផងនោះ នៅពេលនេះ បានទទួលបានប្រាក់រង្វាន់ពី Microsoft ចំនួន ៨៤,៣លានដុល្លារអាម៉េរិក ។
យោងតាមការបញ្ជាក់ឲ្យដឹងពី Microsoft ប្រាក់ដែលត្រូវប្រគល់ឲ្យលោក Nadella នេះគឺជាប្រាក់រង្វាន់ ដែលបានមកពីភាគហ៊ុន ព្រោះថារាល់ នាយកប្រតិបត្តិទាំងអស់សុទ្ធតែទទួលបានប្រាក់រង្វាន់ ប្រចាំឆ្នាំពីភាគហ៊ុនដូចគ្នា ដោយគ្រាន់តែប្រាក់ទាំងនោះមានចំនួនខុសគ្នា ទៅតាមភាគហ៊ុន និងការចំណេញ។
សម្រាប់ទឹកប្រាក់ជាង ៨០លានដុល្លារអាម៉េរិកនេះ វាជាចំនួនតិចមួយប៉ុណ្ណោះ ព្រោះថាកាលពីជំនាន់លោក Bill Gates និង Steve Ballmer វិញគឺទទួលបានយ៉ាងហោចណាស់់ ក៏ម្នាក់ពី៣ទៅ៤ពាន់លានដុល្លារអាម៉េរិកដែរ ។
គួរបញ្ជាក់ផងដែរថា លោក Nadella បានឡើងកាន់តំណែងជានាយកប្រតិបត្តិ Microsoft កាលពីខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ ដោយជំនួសតំណែងលោក Ballmer បន្ទាប់ពីគាត់បានប្រកាសចូលនិវត្តន៍ក្នុងរយៈពេល១២ខែមកហើយនោះ ៕