បើ​ទូរសព្ទ ​LG មាន​ភ្នែក​ហើយ​ព្រិច​ដូច​មនុស្ស​អញ្ចឹង​ចង់​បាន​អត់?

10/21/2014 0 Comments A+ a-

មាន​ពាក្យ​ចចាមអារ៉ាម​ថា​ក្រុមហ៊ុន​អេឡិចត្រនិករបស់​​កូរ៉េ​ LG នឹង​ប្រកាស​Smartphone ចម្លែក​មួយ​ឈ្មោះ AKA នៅ​ក្នុង​ព្រឹត្តិការណ៍ World IT Show 2014 ​ពី​ថ្ងៃ​ទី ២០-២៣ តុលា​​​ខាង​មុខ​នេះ។

បើ​តាម​ពាក្យ​ចចាមអារ៉ាម​ថា​ ​​AKA ជា ​Smartphone ចម្លែក​មួយ​ដែល​មាន​ភ្នែក ​និង​ចេះ​ព្រិច​ដូច​ជា​មនុស្ស​អញ្ចឹង​ហើយក៏​អាច​បង្ហាញ​ពី​អារម្មណ៍​ផ្សេង​ៗ​បាន​ទៀត​ផង។ លើស​ពី​នេះ​អ្នក​ក៏​​អាច​​ធ្វើ​ការ​​ផ្លាស់​ប្ដូរ​ពណ៌​សំបក​ផ្នែក​​ខាង​ក្រោយ​ដូច​ជា​ពណ៌​ស​ ខ្មៅ ផ្កា​ឈូក និង​ពណ៌​លឿង​បាន​តាម​ចំណូល​​ចិត្ត​ផង​ដែរ។
AKA

ចំពោះ​វត្តមាន​LG AKA អាច​នឹង​ត្រូវ​​ដាក់​លក់​លើ​​ទីផ្សារ​នៅ​ខែ​ក្រោយ​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​​ជា​ផ្លូវការ​ណា​មួយ​ពី​ក្រុមហ៊ុន​ LG ​ចំពោះ​វត្តមាន​ AKA ដ៏​ចម្លែក​មួយ​នេះ​នៅ​ឡើយ​ទេ។

កន្លង​ទៅ​ LG ក៏​ធ្លាប់​បាន​ចេញ​ទូរសព្ទ​​ដែល​មាន​រាង​កោង​​ចម្លែក​ខុស​គេ​មាន​ឈ្មោះ​​LG G Flex ​រួច​មក​ហើយ​ដែល​វត្តមាន​ Smartphone មួយ​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​​ជាច្រើន​​ភ្ញាក់​ផ្អើល​ផង​ដែរ៕

បើ​សិន​ជា​មាន​ទូរសព្ទចម្លែក​បែប​ហ្នឹង​មែន​តើ​​ប្រិយមិត្ត​ចង់​បាន​អត់?
 ប្រែ​សម្រួល៖ ប៉ែត ផាន់និត​​​​​​​​​​
ប្រភព៖ phonearena