Lenovo បញ្ចេញ Smartband ស្ងាត់ៗដើម្បីប្រជែងទីផ្សារបច្ចេកវិទ្យា
Lenovo គឺជាក្រុមហ៊ុនចុងក្រោយដែលបញ្ចេញ Smartband
ដើម្បីប្រឡូកខ្លួនក្នុងទីផ្សារបច្ចេកវិទ្យាពាក់បាន។
ផលិតផលថ្មីដែលមានឈ្មោះថា Lenovo Smartband
បានលេចចេញដោយសម្ងាត់បង្កជាចម្ងល់ថា
នេះពិតជាផលិតផលពិតរបស់ Lenovo មែនឬយ៉ាងណា?
Lenovo Smartband SW-B100 ត្រូវបានទំព័ររបស់ក្រុមហ៊ុនឲ្យដឹងថា ផលិតឡើងសម្រាប់មនុស្សវ័យក្មេងដែលស្រឡាញ់សុខភាព និងនិន្នាការថ្មីនៃបច្ចេកវិទ្យា។
បើតាមទំព័ររបស់ Lenovo ផលិតផលថ្មីនេះមានពីរពណ៌គឺ ខៀវ
និងទឹកក្រូចដែលអាចដំណើរការជាមួយទូរសព្ទដែលប្រើប្រព័ន្ធ
ប្រតិបត្តិការ iOS, Android និង Windows។
វាអាចឲ្យអ្នកប្រើប្រាស់តាមដានជំហានប្រចាំថ្ងៃ
ការដុតកម្លោចកាឡូរី ចង្វាក់បេះដូង និងដំណេក។ ក្រៅពីនេះវា
អាចទទួលសារ និង Call ចេញចូលបាន។ មិនតែប៉ុណ្ណោះ
វាអាចunlock កុំព្យូទ័រដោយមិនចាំបាច់បញ្ចូលលេខសម្ងាត់ឡើយ។
ទោះជាយ៉ាងណា ក្រុមហ៊ុនមិនទាន់បញ្ចេញតម្លៃ និងកាលបរិច្ឆេទពិតប្រាកដនៃការចេញលក់នោះទេ៕
ប្រែសម្រួល៖ សីហា
ប្រភព៖ mashable