យន្តហោះគ្មានជញ្ជាំងដែលធ្លាប់តែជាក្តីស្រម៉ៃនឹងក្លាយជាការពិត
គំរូយន្តហោះគ្មានជញ្ជាំងបានក្លាយជាគម្រោងមួយក្ដៅគគុកដែល
ក្រុមហ៊ុនធំៗចំនួនពីរនឹងធ្វើឲ្យវាក្លាយទៅជាការពិតនៅ
ប៉ុន្មានឆ្នាំទៀតនេះ។

វីដេអូ៖
យើងងាកមកមើលគំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនអង់គ្លេស The Centre for Process Innovation (CPI) ដែលប្រើសាំងវិញម្តង។ CPI នឹងបំពាក់បច្ចេកវិទ្យា OLED ទៅលើផ្ទាំង Monitor នៅខាងក្នុងយន្តហោះហើយបំពាក់កាមេរ៉ានៅផ្នែកខាងក្រៅដើម្បីបញ្ជូន ទិន្នន័យ (មកខាងក្នុង)។ លើសពីនេះយន្តហោះនឹងមានទម្ងន់ស្រាល កៅអីអង្គុយកាន់តែធំទូលាយ និងសន្សំសំចៃសាំងរហូត ០,៧៥% ហើយកាន់តែពិសេសទៀតនោះគឺយន្តហោះគ្មានជញ្ជាំងនេះនឹងជួយកាត់ បន្ថយការបញ្ចេញឧស្ម័ន CO2 ទៅកាន់បរិយាកាសបានមួយកម្រិតធំផងដែរ។ ដោយឡែកអ្នកដំណើរនៅលើយន្តហោះអាចផ្លាស់ប្ដូររូបភាព ឬវីដេអូនៅកន្លែងអង្គុយតាមចំណូលចិត្ត។ ក្រុមហ៊ុន CPI បានបញ្ជាក់ថាគម្រោងផលិតយន្តហោះគ្មានជញ្ជាំងនេះនឹងក្លាយជាការ ពិតរយៈពេល១០ឆ្នាំទៀតដោយបានចំណាយថវិកាប្រមាណជា ៥៦លានដុល្លារទៅលើគម្រោងមួយនេះ៕

ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ technicondesign, theguardian
យន្តហោះគ្មានជញ្ជាំងឬ Windowless
Plane
ជាយន្តហោះដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជាពិសេសគឺបច្ចេកវិទ្យា
ដែលអាចឲ្យអ្នកដំណើរលើយន្តហោះអាចទស្សនាទេសភាពដ៏ស្រស់ស្អាតពី
ខាងក្រៅយន្តហោះបានយ៉ាងធំទូលាយ។
គំរូយន្តហោះដ៏អស្ចារ្យនេះត្រូវបានផលិតដោយក្រុមហ៊ុនពីរដែល
ទីមួយជារបស់បារាំងTechnicon និងទីពីរជារបស់អង់គ្លេស The Centre for
Process Innovation (CPI) ។
ចំពោះក្រុមហ៊ុន Technicon
របស់បារាំងបានផលិតគំរូយន្តហោះគ្មានជញ្ជាំងនេះដោយប្រើថាមពល
ពន្លឺព្រះអាទិត្យដែលក្បាលយន្តហោះបំពាក់ដោយបន្ទះសូឡា។
ចំពោះផ្នែកខាងក្រៅនៃយន្តហោះបំពាក់ដោយកាមេរ៉ាដែលអាចចាប់យក
រូបភាពពីខាងក្រៅហើយបញ្ជូនទៅក្នុងផ្ទាំង Monitor
ផ្នែកខាងក្នុងសម្រាប់ឲ្យអ្នកដំណើរទស្សនា
(រូបភាពនិងវីដេអូក្នុងកម្រិត ៣៦០ដឺក្រេ)
ដែលមើលទៅដូចជាយន្តហោះបំពាក់ដោយកញ្ចក់ថ្លាអញ្ចឹង។
តែទោះជាយ៉ាងណាគំរូយន្តហោះគ្មានជញ្ជាំងនេះមានកៅអីតិចនិងទំហំ
យន្តហោះនៅតូចចង្អៀតនៅឡើយ។
គំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនបារាំង Technicon
វីដេអូ៖
យើងងាកមកមើលគំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនអង់គ្លេស The Centre for Process Innovation (CPI) ដែលប្រើសាំងវិញម្តង។ CPI នឹងបំពាក់បច្ចេកវិទ្យា OLED ទៅលើផ្ទាំង Monitor នៅខាងក្នុងយន្តហោះហើយបំពាក់កាមេរ៉ានៅផ្នែកខាងក្រៅដើម្បីបញ្ជូន ទិន្នន័យ (មកខាងក្នុង)។ លើសពីនេះយន្តហោះនឹងមានទម្ងន់ស្រាល កៅអីអង្គុយកាន់តែធំទូលាយ និងសន្សំសំចៃសាំងរហូត ០,៧៥% ហើយកាន់តែពិសេសទៀតនោះគឺយន្តហោះគ្មានជញ្ជាំងនេះនឹងជួយកាត់ បន្ថយការបញ្ចេញឧស្ម័ន CO2 ទៅកាន់បរិយាកាសបានមួយកម្រិតធំផងដែរ។ ដោយឡែកអ្នកដំណើរនៅលើយន្តហោះអាចផ្លាស់ប្ដូររូបភាព ឬវីដេអូនៅកន្លែងអង្គុយតាមចំណូលចិត្ត។ ក្រុមហ៊ុន CPI បានបញ្ជាក់ថាគម្រោងផលិតយន្តហោះគ្មានជញ្ជាំងនេះនឹងក្លាយជាការ ពិតរយៈពេល១០ឆ្នាំទៀតដោយបានចំណាយថវិកាប្រមាណជា ៥៦លានដុល្លារទៅលើគម្រោងមួយនេះ៕
គំរូយន្តហោះគ្មានជញ្ជាំងរបស់ក្រុមហ៊ុនអង់គ្លេសThe Centre for Process Innovation (CPI)
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ technicondesign, theguardian
