អាមេរិក​៖​ ពួក​សកម្មប្រយុទ្ធរដ្ឋ​ឥស្លាម IS ជាច្រើន​រយ​នាក់​ត្រូវបាន​សម្លាប់​​

10/17/2014 0 Comments A+ a-

ក្រសួង​ការពារជាតិអាមេរិក ប្រកាសថាកងទ័ព​អាកាសរបស់​អាមេរិក បានវាយប្រហារចំ​គោលដៅជាច្រើន ទៅលើពួក​សកម្មប្រយុទ្ធរដ្ឋ​ឥស្លាម នៅ​ព្រំដែន​ប្រទេស​ស៊ី​រី និង​អុីរ៉ាក់​ដោយ​បាន​សម្លាប់ក្រុម​ប្រដាប់អាវុធខុសច្បាប់ជាច្រើន​រយ​នាក់​។​
ទីបញ្ជាការកងទ័ពអាមេរិក នៅ​ក្រុង​វ៉ា​ស៊ិន​តោន​និយាយថា ការវាយប្រហាររបស់កងទ័ពអាមេរិក បានធ្វើឲ្យពួកកម្ម​សកម្មប្រយុទ្ធ មិន​អាច​រុលមករកសមរភូមិជាច្រើនទៀតបាន ហើយធ្វើ​ឲ្យកងទ័ពអុីរ៉ាក់ ចាប់ផ្ដើមដណ្ដើ​មយក​ទីតាំង​របស់ក្រុម​ប្រដាប់អាវុធទៀតផង​។
showimage-2014-10-16
ផ្សែងខ្មួលខ្មាញនៅលើដំបូលអគារ នៅប្រទេសស៊ីវី បន្ទាប់​ពី​មាន​ការ​វាយប្រហារតាម​ដែនអាកាស ពីកងទ័ពអាមេរិក (រូបថតពី៖ Reuters)​
ទីបញ្ជាការ​កងទ័ព​អាមេរិក បញ្ជាក់ទៀតថា ជាមួយគ្នានេះមូលដ្ឋាន​រឹងមាំ​របស់​ពួក​សកម្មប្រយុទ្ធ នៅតាម​ព្រំដែន​ស៊ី​រី ជាពិសេស​នៅ​ទីក្រុង Kobane រង​ការវាយប្រហារ​យ៉ាងខ្លាំង ពីសំណាក់កងទ័ព​អាកាសអាមេរិកកាលពីថ្ងៃ​ពុធ ដោយ​ធ្វើឲ្យ​ក្រុម​នេះមិន​អាច​ពង្រីកទីតាំង​ខ្លួន​បាន​ឡើយ​។​
​ប៉ុន្តែប្រធានាធិបតីអាមេរិក បា​រ៉ាក់​អូបាម៉ា ដែល​បានជួបប្រជុំជាមួយមេបញ្ជាការសម្ព័ន្ធមិត្ត ចំនួន​២០ប្រទេស ដែលសហការគ្នាប្រឆាំងពួក​សកម្មប្រយុទ្ធ  មាន​ប្រសា​ស​ថា គេ​ត្រូវ ប្រើ​ពេលវេលា​ច្រើន​ទៀត ទើប​ដឹងថាប្រតិបត្តិការបានជោគជ័យកម្រិតណា។
​តាមរបាយការណ៍សម្ងាត់​អាមេរិក ពួក​សកម្មប្រយុទ្ធរដ្ឋ​ឥស្លាម IS មាន​កម្លាំងរបស់ខ្លួនពី​១៥០០០​នាក់ ​ទៅ២០០០០​នាក់​ហើយ ក្នុងនោះមកពី​បណ្ដាប្រទេសនៅ​អាស៊ី ចំនួន ១០០០​នាក់​៕ ប្រភព ៖ VOD