Canon ​បង្អួត​ Len ​យក្ស​ 50-1000 mm ​​តម្លៃ​​ជិត​ ៨ ​ម៉ឺន​ដុល្លារ

10/17/2014 0 Comments A+ a-

ក្រុមហ៊ុន​កាមេរ៉ា​​ល្បី​ឈ្មោះ​ជប៉ុន​ Canon ​បាន​​បង្ហាញ​ Len ​កាមេរ៉ា​ Zoom ​ថ្មី​មួយ​ប្រភេទ​ឈ្មោះ ​ Canon CINE-SERVO 50-1000mm ​T5.0-8.9 ​Ultra-telephoto Zoom ដែល​មាន​សមត្ថភាព​ថត​រូប​ចម្ងាយ​ឆ្ងាយ​ច្បាស់​ត្រជាក់​ភ្នែក។

​Len យក្ស​ 50-1000mm ​​នេះ​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​សម្រាប់​ប្រើ​ជាមួយ​ប្រភេទ​កាមេរ៉ា​ Canon’s EOS C-series ​តែ​បើ​​​អ្នក​កំពុង​ប្រើ​កាមេរ៉ា​ Canon DSLR ​​ក៏​អាច​យក​វា​មក​សាកល្បង​បាន​ដែរ។ ​​​Len ​ដ៏​អស្ចារ្យ​នេះ​​មាន​ built-in 1.5X Magnifier ​​​ដែល​មាន​ន័យ​ថា ​អ្នក​អាច​ថត​ពី​ចម្ងាយ​ចាប់​ពី ៧៥ ​ម៉ែត្រ ​ដល់​ ១០០០ ​ម៉ែត្រ​បាន​ដោយ​មាន​កម្រិត​កំហាប់​រូបភាព​ដល់​ទៅ 4K។​​

គេ​រំពឹង​ថា ​​វា​អាច​មក​ដល់​ទីផ្សារ​នៅ​​ត្រីមាស​ទី ១ ​ឆ្នាំ​ ២០១៥ ​ខាង​មុខ។​ ឯ​តម្លៃ​វិញ​ក៏​មិន​ថោក​ដែរ​គឺ​រហូត​ដល់​​ទៅ ៧៨០០០ ​ដុល្លារ​ឯណោះ៕
on-cine-servo-mm-t-ultra-telephoto-zoom-lens-_u6ia
on-cine-servo-mm-t-ultra-telephoto-zoom-lens-_u6i1
on-cine-servo-mm-t-ultra-telephoto-zoom-lens-_u6ib
on-cine-servo-mm-t-ultra-telephoto-zoom-lens-_u6ic
thumbl-cineservo-qright-_u6i7

 

ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​usa.canon