១០ចំណុចដែល Note 4 ធ្វើបានតែ iPhone ធ្វើមិនបាន
ថ្ងៃស្អែកនេះ Galaxy Noe 4 នឹងមកដល់ទីផ្សារកម្ពុជាជាផ្លូវការហើយ។ មុននឹងការមកដល់នេះយើងងាកមកមើលចំណុចពិសេសចំនួន ១០ របស់ Smartphone ម៉ូដែលចុងក្រោយនៃត្រកូល Note នេះដែល iPhone គ្មាន។
១. មានប្រព័ន្ធតាមដានចង្វាក់បេះដូងរបស់ Note 4 បង្កប់នៅផ្នែកខាងក្រោយទូរសព្ទ។ វាអាចវាស់ជីពចរអ្នកបានពេលដាក់ម្រាមដៃលើវា។
២. ឃើញស្នាមពកនៅចំណុចក្រោយខាងស្តាំទេ? នោះគឺកន្លែងបញ្ជូនសេវា infrar។ វាទុកប្រើសម្រាប់បញ្ជូនសញ្ញាពេលអ្នកចង់ប្រើ Note 4 ជា Remote control បញ្ជាទូរទស្សន៍។
៣. អ្នកអាចប្រើ App ពីរក្នុង Screen តែមួយ (ប្រើបានសម្រាប់កម្មវិធីមួយចំនួនប៉ុណ្ណោះ)។
៤. អ្នកអាចដំណើរការ App មួយចំនួនក្នុង Windows ដែលអាចពង្រួមឲ្យតូចនៅលើ Home Screen បាន។ វាប្រៀបដូចអ្នកមាន mini desktop នៅលើកុំព្យូទ័រដែរ។
៥. វាមានភ្ជាប់មកជាមួយនូវប៊ិចដ៏ស្រស់ស្អាតសម្រាប់កត់ត្រានៅលើ Screen បានយ៉ាងងាយ។
៦. ការប្រើប្រាស់ប៊ិចសម្រាប់ Select នៅលើ Text គឺមានលក្ខណៈងាយស្រួលជាងប្រើម្រាមដៃនៅលើ iPhone។
៧. ឆ្នាំងសាករបស់ Note 4 មានលក្ខណៈពិសេសអាចសាកឆាប់ពេញ។ អ្នកក៏អាចដកខ្សែ USB ចេញពីឆ្នាំងមកភ្ជាប់នឹងកុំព្យូទ័រដើម្បីសាកថ្មបានដែរ គ្រាន់តែឡើងយឺតបន្តិច។
៨. ពេលជិតអស់ថ្មអ្នកអាចប្រើ Ultra Power Saving mode នៅលើ Note 4 បាន ដែលនេះជួយឲ្យទូរសព្ទរបស់អ្នកដើរបានយូរទៀត។ តែបើអ្នកប្រើ Mode នេះ Screen នឹងប្រែទៅជាស-ខ្មៅ និងអាចឲ្យអ្នកប្រើបានកម្មវិធីមួយចំនួនប៉ុណ្ណោះ Call ទូរសព្ទ បើក Web និងបើក App មានកំណត់។
៩. ឃើញផ្ទាំងតូចមួយនៅខាងស្កាំនៃ Screen ទេ? ផ្ទាំងតូចនេះផ្ដល់ភាពងាយស្រួលដល់អ្នកពេលប្រើតែដៃម្ខាង ដោយមិនចាំបាច់ប្រើប៊ូតុង Home និង Back នៅផ្នែកខាងក្រោមទូរសព្ទទេ។
១០. អ្នកអាចពង្រួម Keyboard ដើម្បីងាយស្រួលក្នុងការប្រើដោយដៃម្ខាងបាន។
អាន Samsung សម្ញែងថ្មអាចពត់បានដំបូងគេក្នុងលោក សូមចុចត្រង់នេះ!