Google សម្ងំផលិត Nexus 6 ប្រជែង iPhone 6 Plus
ក្រោយបញ្ចេញ Nexus 5 អស់រយៈពេលជិតមួយឆ្នាំមក
ពេលនេះមានលេចឮថា Google គ្រោងបញ្ចេញ Smartphone
ម៉ូដែលចុងក្រោយរបស់ខ្លួនឈ្មោះថា Nexus 6 ដើម្បីប្រជែងនឹង iPhone
6 Plus របស់ Apple ដែលកំពុងចរាចរណ៍លើទីផ្សារ។
ប្រភពដែលបញ្ចេញព័ត៌មានខាងលើឲ្យដឹងថា ផលិតផលជំនាន់ក្រោយរបស់ Google អាចជា Phablet ដែលមានទំហំអេក្រង់ដល់ទៅ ៥,៩ អ៊ីញ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android L។ ម៉ូដែលនេះអាចនឹងត្រូវគេបំពាក់កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 2MP។ លើសពីនេះ វាអាចនឹងបំពាក់ Qualcomm Snapdragon 805 processor ដូច Galaxy Note 4 របស់ Samsung ដែរ។
បើអ្វីៗពិតដូចជាការលេចធ្លាយព័ត៌មានមែន នេះជាលើកទី ១ហើយដែល Google ផលិត Phablet ដំបូងរបស់ខ្លួនព្រោះកន្លងមកក្រុមហ៊ុនធ្លាប់បញ្ចេញតែ Smartphone ទំហំ ៤,៩៥ អ៊ីញ Nexus 5 និង Tablet ទំហំ ៧ អ៊ីញ Nexus 7 តែប៉ុណ្ណោះ។
គេទស្សន៍ទាយថា Nexus 6 អាចនឹងត្រូវដាក់លក់នៅថ្ងៃទី ១ វិច្ឆិកាខាងមុខ ដោយផ្អែកនឹងពេលវេលាចេញលក់ Nexus 5 កាលពីឆ្នាំកន្លងទៅ។
ចាំមើល៍ តើ Smartphone បន្ទាប់របស់ Google ពិតជា Nexus 6 មែនឬយ៉ាងណា?
ប្រភពដែលបញ្ចេញព័ត៌មានខាងលើឲ្យដឹងថា ផលិតផលជំនាន់ក្រោយរបស់ Google អាចជា Phablet ដែលមានទំហំអេក្រង់ដល់ទៅ ៥,៩ អ៊ីញ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android L។ ម៉ូដែលនេះអាចនឹងត្រូវគេបំពាក់កាមេរ៉ាក្រោយទំហំ 13MP និងកាមេរ៉ាមុខ 2MP។ លើសពីនេះ វាអាចនឹងបំពាក់ Qualcomm Snapdragon 805 processor ដូច Galaxy Note 4 របស់ Samsung ដែរ។
រូបភាពលេចធ្លាយរបស់ Nexus 6
បើតាមការបែកធ្លាយឲ្យដឹងទៀតថា តម្លៃរបស់វាអាចខ្ទង់ ៤០០
ដុល្លារសម្រាប់ទីផ្សារអង់គ្លេស
ដែលតម្លៃនេះគឺស្មើនឹងពាក់កណ្ដាលរបស់ iPhone 6 Plus
បច្ចុប្បន្នប៉ុណ្ណោះ។បើអ្វីៗពិតដូចជាការលេចធ្លាយព័ត៌មានមែន នេះជាលើកទី ១ហើយដែល Google ផលិត Phablet ដំបូងរបស់ខ្លួនព្រោះកន្លងមកក្រុមហ៊ុនធ្លាប់បញ្ចេញតែ Smartphone ទំហំ ៤,៩៥ អ៊ីញ Nexus 5 និង Tablet ទំហំ ៧ អ៊ីញ Nexus 7 តែប៉ុណ្ណោះ។
គេទស្សន៍ទាយថា Nexus 6 អាចនឹងត្រូវដាក់លក់នៅថ្ងៃទី ១ វិច្ឆិកាខាងមុខ ដោយផ្អែកនឹងពេលវេលាចេញលក់ Nexus 5 កាលពីឆ្នាំកន្លងទៅ។
ចាំមើល៍ តើ Smartphone បន្ទាប់របស់ Google ពិតជា Nexus 6 មែនឬយ៉ាងណា?
ប្រែសម្រួល៖ សីហា
ប្រភព៖ Dailymail
ប្រភព៖ Dailymail